ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរសថ្មើរជើងម្នាក់ ត្រូវរថយន្តមិនចាំម៉ាក បុកបណ្ដាលឲ្យស្លាប់ នៅកំពត

បុរសថ្មើរជើងម្នាក់ ត្រូវរថយន្តមិនចាំម៉ាក បុកបណ្ដាលឲ្យស្លាប់ នៅកំពត

កំពត:  ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣៣ ត្រង់ចំណុចមុខរោងចក្រពូចិន ភូមិកណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត មានករណីរថយន្តមិនចាំម៉ាកបុកអ្នកថ្មើរជើង (ទិសដៅពីលិចទៅកើតបញ្រ្ជាសទិស) បណ្ដាលឲ្យស្លាប់  នៅវេលាម៉ោង ៥និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។

ជនរងគ្រោះឈ្មោះ ជឹម ជីវ័ន ភេទប្រុស អាយុ ៣៥ឆ្នាំ (ស្លាប់) នៅភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ទិសដៅអ្នកថ្មើរជើងពីជើងទៅត្បូងឆ្លងកាត់ផ្លូវ (មនុស្សវិកលចរិត) ។

មុនពេលកើតហេតុគេឃើញរថយន្ត ១គ្រឿងមិនស្គាល់ម៉ាក មិនស្គាល់អត្តសញ្ញាណអ្នកបើកបរទិសដៅ រថយន្តពីលិចទៅកើតមកដល់កន្លែងកើតហេតុ បានបុកជនរងគ្រោះបណ្ដាលឲ្យស្លាប់។  រថយន្តបានបើកបន្តទៅមុខបាត់ពីកន្លែងកើតហេតុ សាកសពបានប្រគល់ឲ្យប្រពន្ធកូន និងសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya