ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០! ប្រទេសថៃរកឃើញអ្នកឆ្លង COVID-19 ១២២នាក់ទៀត ធ្វើឲ្យចំនួនសរុបកើនដល់៧២១ករណី

នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០! ប្រទេសថៃរកឃើញអ្នកឆ្លង COVID-19 ១២២នាក់ទៀត ធ្វើឲ្យចំនួនសរុបកើនដល់៧២១ករណី

(បាងកក)៖  ក្រសួងសុខាភិបាលសាធារណៈថៃ នៅថ្ងៃចន្ទនេះបានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីនៃជំងឺ COVID-19 ១២២នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៧២១ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។

បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈថៃ លោក ថាវីស៊ីន វីសានុយោធិន (Taweesin Wisanuyothin) បាបបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើមានអ្នកឆ្លង ២០នាក់មានជាប់ពាក់ព័ន្ធនឹង ករណីឆ្លងមុនៗ និង ១០នាក់នាំចូលពីបរទេស ហើយ ៩២នាក់ទៀត ត្រូវបានតេស្ដវិជ្ជមាននៅក្នុងប្រទេស និងកំពុងរង់ចាំការស៊ើបអង្កេតថា តើពួកគេឆ្លង COVID-19 ដោយរបៀបណា។

បច្ចុប្បន្ន ថៃមានមនុស្សម្នាក់ស្លាប់ដោយសារ COVID-19 ៥២នាក់ជាសះស្បើយ និង ៦៦៨នាក់បន្តស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya