ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនកម្មករ និងព្រូឡាន ៥នាក់ ករណីជួញដូរសារធាតុញៀន នៅភ្នំពេញ

ឃាត់ខ្លួនកម្មករ និងព្រូឡាន ៥នាក់ ករណីជួញដូរសារធាតុញៀន នៅភ្នំពេញ

ភ្នំពេញ:  កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន លុះមកដល់ចំនុចក្បែររង្វល់មូលព្រះនរាយណ៍ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក៏បានឃាត់ជនសង្ស័យចំនួន ០៥នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាស់នូវសារធាតុញៀន នៅថ្ងៃ២២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ  ។

ជនសង្ស័យរួមមាន ៖
១.ឈ្មោះ ស្លេះ ម៉ាត់ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មុខរបរ កម្មករ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ។
២.ឈ្មោះ ម៉ូសា គឹមល្លី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរឥស្លាម ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ។
៣.ឈ្មោះ ឌៀប ដែន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូឡាន ស្នាក់នៅផ្ទះជួល ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
៤.ឈ្មោះ ផាត ភួង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
៥.ឈ្មោះ រិទ្ធ វ៉ាត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
-ក្រាមពណ៌សថ្លាចំនួន ១០កញ្ចប់ថង់តូច
-កូនកាបូបតូច ០១ពណ៌ស្លែ
-ទូរស័ព្ទ ០៦គ្រឿង(ចាស់)
-ម៉ូតូចំនួន ០២គ្រឿង ០១គ្រឿង ម៉ាកMSX ពណ៌ខ្មៅ ពាក់ផ្លាកលេខគ្មាន, ០១គ្រឿងទៀត ម៉ាកគ្លីក ពណ៌ខ្មៅ

ពាក់ផ្លាកលេខ ភ្នំពេញ 1AC-5584។

ជនសង្ស័យទាំង ០៥នាក់ខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya