ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០! ស្ថានការណ៍ COVID-19 នៅសហរដ្ឋអាមេរិក ៖ «មនុស្សស្លាប់កើនដល់៤១៩នាក់, អ្នកឆ្លងសរុប៣២,១៤៩នាក់ និងជាង២៥ម៉ឺននាក់ត្រូវធ្វើតេស្ត»

នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០! ស្ថានការណ៍ COVID-19 នៅសហរដ្ឋអាមេរិក ៖ «មនុស្សស្លាប់កើនដល់៤១៩នាក់, អ្នកឆ្លងសរុប៣២,១៤៩នាក់ និងជាង២៥ម៉ឺននាក់ត្រូវធ្វើតេស្ត»

(វ៉ាស៊ីនតោន)៖  ចំនួនករណីឆ្លងសរុបនៃជំងឺ COVID-19 នៅសហរដ្ឋអាមេរិក បានស្ទុះឡើងមកឈរលំដាប់ទី៣ នៅទូទាំងសកលលោក ដោយនៅបន្ទាប់ពីប្រទេសចិន និងអ៊ីតាលីដែលជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារជំងឺនេះនៅអាស៊ី និងអ៊ឺរ៉ុប។ ពោល គឺវាបានវ៉ាលើសប្រទេសអ៊ីរ៉ង់ និងប្រទេសអាល្លឺម៉ង់ទៅទៀតកាលពីចុង សប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន CNN នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។

យោងតាមអាជ្ញាធរសុខាភិបាលអាមេរិក បានឲ្យដឹងថា មានប្រជាពលរដ្ឋអាមេរិកយ៉ាងហោចណាស់៣២,១៤៩នាក់ បានតេស្តឃើញវិជ្ជមានចំពោះជំងឺ COVID-19 បើគិតត្រឹមព្រឹកថ្ងៃចន្ទនេះ ខណៈចំនួនអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវមួយនេះ ក៏បានកើនលើសពី៤០០នាក់ឯណោះ នៅទូទាំងសហរដ្ឋអាមេរិក។

នៅចំពោះមុខសន្ទុះនៃការរីករាលដាលនៃជំងឺ COVID-19 យ៉ាងឆាប់រហ័សក្នុងប្រទេស រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ជំងឺរាតត្បាតសកលដ៏អាក្រក់មួយនេះ។ ក្នុងចំណោមវិធានទាំងនោះ រួមមានការរឹតត្បិតលើការធ្វើដំណើរ, បិទច្រកព្រំដែន ក៏ដូចជាការបញ្ចេញកញ្ចប់ថវិកាជាតិ ដ៏ច្រើនសន្ធឹកសន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះជាដើម។

ជាមួយគ្នានេះ បណ្តារដ្ឋអាមេរិកយ៉ាងហោចណាស់ចំនួន០៨ បានចេញបទបញ្ជាឲ្យប្រជាពលរដ្ឋរបស់ខ្លួន ស្នាក់នៅក្នុងផ្ទះជាកំហិតផងដែរ ព្រោះតែសន្ទុះនៃការឆ្លង COVID-19 នៅតាមបណ្តារដ្ឋទាំងនោះ ចេះតែកើនឡើងយ៉ាងគំហុកពីមួយថ្ងៃទៅមួយថ្ងៃ។

គួរជម្រាបថា បច្ចុប្បន្នរដ្ឋទាំង៥០ នៅក្នុងសហរដ្ឋអាមេរិក សុទ្ធតែមានករណីឆ្លង COVID-19 ខណៈរដ្ឋដែលរងគ្រោះ ធ្ងន់ធ្ងរ ជាងគេ គឺមានដូចជាញូវញ៉ក (New York), វ៉ាស៊ីនតោនស្ទេត (Washington), ញូជឺស៊ី (New Jersey), កាលីហ្វ័រញ៉ា (California), មីឈីហ្គែន (Michigan) និងរដ្ឋផ្លរីដា (Florida) ជាដើម ដោយរដ្ឋនីមួយៗ មានករណីឆ្លងលើសពី១,០០០ករណី។ គិតត្រឹមយប់ថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) អាមេរិកបានធ្វើតេស្តសុខភាពលើមនុស្ស២៥៤,០០០នាក់ហើយ ដើម្បីស្វែងរកអ្នកផ្ទុក COVID-19៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya