ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញបុរសម្នាក់ សម្រេចចិត្តចងក បញ្ចប់ជីវិត នៅឧ​ត្ត​រ​មានជ័យ

ប្រទះឃើញបុរសម្នាក់ សម្រេចចិត្តចងក បញ្ចប់ជីវិត នៅឧ​ត្ត​រ​មានជ័យ

ខេត្ដឧ​ត្ត​រ​មានជ័យ​ ៖​ នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២០ យុវជន​ម្នាក់​ ខឹង​​​បងស្រី ស្ដីបន្ទោស ​មិន​ឲ្យ​លេង​ទូរសព្ទ​ សម្រេចចិត្ត​ចងក​​បញ្ចប់​ជីវិត នៅ​ចំណុច​ក្នុង​ព្រៃ​វាលស្រែ ខាងកើត​ភូមិ​ចម្ងាយ​ប្រហែល​៣០០ ម៉ែត្រ ស្ថិតនៅ​ក្នុង​ភូមិ​អូរ​អង្រែ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ជនរងគ្រោះ ឈ្មោះ ថេ​ង សុ​ជី ភេទ​ប្រុស អាយុ​២០ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ បាន​យក​ខ្សែភ្លើង​ចងក​សម្លាប់​ខ្លួនឯង​ព្យួរ​នឹង​ដើម​ធ្នង់ កម្ពស់​៣,៧០ ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់ ​ដោយ​មូលហេតុ ខឹង​នឹង​បងស្រី​ស្តីបន្ទោស​ មិន​ឲ្យ​លេង​ទូរសព្ទ ។

 

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន អធិការ​នគរបាល​ស្រុក​អន្លង់វែង បាន​ចាត់តាំង​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​រដ្ឋបាល ចុះ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ភ្លាមៗ ឃើញថា ​ជនរងគ្រោះ បាន​ធ្វើ​អត្តឃាត​(ចងក​សម្លាប់​ខ្លួនឯង​) ពិតប្រាកដ​មែន។ សមត្ថកិច្ច​ បាន​ប្រគល់​សព​ជូន​ទៅ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya