ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ផ្ទុះ​ស៊ីទែន​ប្រេង កា​រ៉ាស់​សាំង​របស់ យាយ លី បង្ក​ការភ័យខ្លាច ​រត់​ចែក​ជើង​គ្នា នៅបន្ទាយមានជ័យ

ផ្ទុះ​ស៊ីទែន​ប្រេង កា​រ៉ាស់​សាំង​របស់ យាយ លី បង្ក​ការភ័យខ្លាច ​រត់​ចែក​ជើង​គ្នា នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ​រសៀល​ម៉ោង​៥ និង​៥៥​នាទី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០ ផ្ទុះ​ស៊ីទែន​ប្រេង កា​រ៉ាស់​សាំង​របស់ យាយ លី ស្ថិតនៅ​ចំណុច​ទល់​ផ្សារ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​ខេត្តបន្ទាយមានជ័យ ។

មុន​កើតហេតុ កូនប្រសា​​របស់គាត់​ឈ្មោះ ផល្លា និង​ចៅប្រុស​ឈ្មោះ ហេង បាន​បូម​ប្រេង​ពី​ឡាន​ដឹក​ប្រេង​ដាក់​ក្នុង​ស៊ីទែន​ស្ដុប​ប្រេង​ក្រោម។ ពេល​កំពុង​បូម​ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​ចេញពី​ម្ខាង​របង​ ហើយ​ខ្ទាត​ផ្កាភ្លើង ឆាប​ក្លាយ​ជា​អណ្តាតភ្លើង និង​បណ្តាល​ឲ្យ​ផ្ទុះ​ស៊ីទែន​ប្រេង​ក្រោម​ដី​ ដែល​កំពុង​​បញ្ចូល​ប្រេង។ ភ្លាមនោះ​កូន​​​ប្រសា​​របស់គាត់​ឈ្មោះ ផល្លា បានរ​ត់ទៅ​បិត​ក្បាល​រ៉ូប៊ីនេ​ប្រេង​ដើម្បី​កុំ​ឲ្យ​ឆាបឆេះ​កាន់តែខ្លាំង និង​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ រហូត​រងរបួស​ខ្លួនឯង​ធ្ងន់ធ្ងរ និង​របួស​កូនប្រុស​របស់​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ ហេង តែម្តង។

កម្លាំង​សមត្ថកិច្ច ទាំង​៣​ប្រភេទ​ បាន​ទៅដល់​ទីតាំង​កើតហេតុ ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ ក្នុង​នោះ​ជនរងគ្រោះ​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដឹក​តាម​រថយន្ត​ស៊ឺរ៉ែន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ក្នុង​ទី​រួម​ខេត្ត ហើយ​កម្លាំង​នគរបាល​ខេត្ត និង​កម្លាំង​សឹក​រង​ក្រុង​សិរីសោភ័ណ បាន​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ឲ្យ​រត់​១០០%។

​ភ្ញាក់ផ្អើល​ដែល​បង្កដោយ​កា​រ៉ា​ស់​សាំង​នេះ មិនមែនជា​លើក​ទី​១ នោះទេ ដោយ​កាលពី​អំឡុង​ប៉ុន្មាន​ឆ្នាំមុន កា​រ៉ាស់​សាំង​នេះ ត្រូវបាន​ក្មេងៗ លេង​ដុត​ផាវ​គប់​ចូល​ក្នុង​កន្លែង​ស្ដុប​ប្រេង​ធ្វើ​ឲ្យ​ក្លាយជា​អគ្គិភ័យ​ឆាបឆេះ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​រត់​ជាន់​ជើងគ្នា​ម្តង​រួចមកហើយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya