ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចចាប់ខ្លួន អនុប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង ទប់កំហឹងមិនបានរិះគន់មន្ត្រីពេទ្យ ខណៈពេលផ្ទុះកូវីដ១៩ នៅកំពង់ឆ្នំាង

សមត្ថកិច្ចចាប់ខ្លួន អនុប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង ទប់កំហឹងមិនបានរិះគន់មន្ត្រីពេទ្យ ខណៈពេលផ្ទុះកូវីដ១៩ នៅកំពង់ឆ្នំាង

កំពង់ឆ្នាំង៖ នេះបើយោងតាមសំណេររបស់លោក ម៉ៅ សុខា បានសរសេរតាមហ្វេសប៊ុក កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ។

លោក ម៉ៅ សុខា អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានរិះគន់មន្ត្រីពេទ្យខេត្តកំពង់ឆ្នាំង ថា “គ្មានសមត្ថភាពមើលអ្នកជំងឺ អ្នកជំងឺចូលមកគឺស្លាប់ទាំងអស់ បុគ្គលិកពេទ្យសុទ្ធតែ ក្មេងៗមិនដឹងខុសត្រូវ គ្មានការអប់រំអ្វីបន្តិចសោះ តាំងពីប្រធានមន្ទីរពេទ្យមុន រហូតដល់ប្រធានមន្ទីរពេទ្យក្រោយ”

ក្រោយការបង្ហោះនេះ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានហៅលោក ម៉ៅ សុខា ទៅសាកសួរភ្លាមៗ ។ មូលហេតុដែលលោកសរសេររិះគន់បែបនេះ ដោយសារប្រពន្ធរបស់លោកទើបបានស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ កន្លងទៅ ។ ជាមួយគ្នានេះ លោក ក៏បានសុំទោសជាសាធារណៈផងដែរ ហើយសមត្ថកិច្ចក៏បានដោះលែងលោក ម៉ៅ សុខា អោយមានសេរីភាពឡើងវិញ ក្រោយធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ។

សូមបញ្ជាក់ថា ស្របពេលផ្ទុះជំងឺកូវីដ១៩ នៅកម្ពុជា គ្រូពេទ្យទាំងអស់បានខិតខំខ្លាំងណាស់និង ប្រឈមមុខជាមួយអ្នកជំងឺផ្ទុកកូវីដ១៩ ថែមទៀតផង ដែលមហាជនព្រមទាំងថ្នាក់ដឹកនាំបាន កោតសរសើរគ្រប់ៗគ្នា ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya