ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០! ចំនួនអ្នកឆ្លង COVID-19 ទូទាំងសកលលោក មានច្រើនជាង ៣០០,០០០ករណី, ស្លាប់ ១២,៩៤៤នាក់

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០! ចំនួនអ្នកឆ្លង COVID-19 ទូទាំងសកលលោក មានច្រើនជាង ៣០០,០០០ករណី, ស្លាប់ ១២,៩៤៤នាក់

(វ៉ាស៊ីនតោន)៖ សាកលវិទ្យាល័យ Johns Hopkins University បានឱ្យដឹងថាចំនួនអ្នកឆ្លង COVID-19 ទូទាំងសកលលោកបានកើនដល់ ៣០៣,០០១ករណីហើយ ក្នុង នោះមាន ១២,៩៤៤នាក់បានស្លាប់។ នេះបើតាមការដកស្រង់ផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០។

បើតាម Johns Hopkins ប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនជាងគេគឺចិន អ៉ីតាលី និងអេស្ប៉ាញ។ ចំណែកឯ ប្រទេសមានអ្នកស្លាប់ច្រើនជាងគេ គឺអ៉ីតាលី ចិន និងអ៉ីរ៉ង់ ។ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ៖

*អ៉ីតាលីមានអ្នកឆ្លង ៥៣,៥៧៨ករណី ក្នុងនោះ៤,៨២៥នាក់ស្លាប់
*ចិនមានអ្នកឆ្លង ៨១,០៥៤នាក់, ៣,២៦១នាក់ស្លាប់
*អេស្ប៉ាញ មានអ្នកឆ្លង ២៤,៩២៦ករណី, ១,៣២៦នាក់ស្លាប់
*អ៉ីរ៉ង់ មានអ្នកឆ្លង ២០,៦១០ករណី, ១,៥៥៦នាក់ ស្លាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya