ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរស២នាក់ស្លាប់ ស្ត្រី៣នាក់ របួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកែប

បុរស២នាក់ស្លាប់ ស្ត្រី៣នាក់ របួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកែប

កែប:  ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តបុក ម៉ូតូនឹងបុករថយន្ត ទិសដៅបញ្រ្ទាស់ ទិសគ្នា ចំណុចខាងលិចក្លោងទ្វារវត្តភ្នំព្រូសចម្ងាយ ប្រហែល ១២០ ម៉ែត្រ លើផ្លូវជាតិលេខ ៣៣ ចន្លោះគីឡូម៉ែត្រលេខ ១៧-១៨ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨និង៥៧ នាទី  ។ ករណីនេះបណ្ដាលឲ្យបុរស២នាក់ស្លាប់នៅកន្លែងកើតហេតុ និងស្រី៣នាក់របួសធ្ងន់។

បង្កឡើងដោយរថយន្តម៉ាកលុចស៊ីស ពណ៌ទឹកមាស ផលិតឆ្នាំ ២០០១ ពាក់ផ្លាកលេខ ភ្នំពេញ ២AQ.៧៤១៩ បើកបរដោយឈ្មោះ សន មិ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិ បត់គគី ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួមដំណើរដោយ ១.ឈ្មោះ ហៃ ហ៊ាង ភេទស្រី ៥០ ឆ្នាំរបួសធ្ងន់ត្រូវជាមីង មានទីលំនៅ ខេត្តកំពង់ចាម ២.ឈ្មោះ មិ គឹមលី ភេទស្រី អាយុ ១០ ឆ្នាំ របួសធ្ងន់ ត្រូវជាកូនបង្កើត។ មកដល់ចំណុចកើតហេតុ រេចង្កូតបុកនិង ម៉ូតូម៉ាក ស៊ូស៊ូគីនិច ពណ៌សលាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១CU.៦៥៨៧ បណ្ដាលឲ្យអ្នកបើកបរម៉ូតូម្នាក់ និងអ្នករួមដំណើរ ម្នាក់ស្លាប់ នៅកន្លែងកើតហេតុរួមទាំងស្ត្រីម្នាក់ទៀតរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែក

ខេត្តកែប ដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ចំណែកសាកសព តម្កល់ទុកនៅវត្តកំពង់ត្រឡាច សមត្ថកិច្ចកំពង់ស្រាវជ្រាវរកអត្តសញ្ញាណ ។

សមត្ថកិច្ចបានហៅអ្នកបើកបររថយន្តម៉ាកលុចស៊ីស រួមទាំងវត្ថុតាងយកមករក្សាទុកនិងសួរនាំនៅអធិការដ្ឋាននគរបាលក្រុងកែប ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya