ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០! ថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19 តែរថយន្តដឹកទំនិញចេញចូលធម្មតា ក្រោមលក្ខខណ្ឌរឹតបន្តឹងខ្លាំង

ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០! ថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19 តែរថយន្តដឹកទំនិញចេញចូលធម្មតា ក្រោមលក្ខខណ្ឌរឹតបន្តឹងខ្លាំង

(ភ្នំពេញ)៖  ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ប្រទេសថៃ បានប្រកាសបិទច្រកព្រំដែន ទាំងអស់ជាមួយប្រទេសកម្ពុជា នៅក្នុងខេត្ដបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន និងខេត្តកោះកុង ដោយពួកគេអះអាងថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19 ប៉ុន្តែសម្រាប់រថយន្តដឹកទំនិញចេញចូលនៅបន្តធម្មតា ក្រោមលក្ខខណ្ឌរឹតបន្តឹងខ្លាំង។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។

សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ចាប់ពីថ្ងៃស្អែកទៅ រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ពោលរយៈពេល ១៤ថ្ងៃ ប្រទេសថៃ នឹងសម្រេចបិទជាបណ្ដោះអាសន្ន នៅច្រកព្រំដែនកម្ពុជា-ថៃ គ្រប់កម្រិតដែលស្ថិតនៅក្នុងខេត្តសាកែវ រួមមាន ៖

*ទី១៖ ច្រកទ្វារអន្ដរជាតិចំនួន២ គឺច្រកទ្វារអន្ដរជាតិប៉ោយប៉ែត និងច្រកទ្វារអន្ដរជាតិភ្នំដី នៅខេត្តបាត់ដំបង
*ទី២៖ ច្រកទ្វារតំបន់ចំនួន២ទីតាំង គឺនៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងច្រកម៉ាឡៃ នៅខេត្តបាត់ដំបង
*ទី៣៖ ច្រកទ្វារទ្វេភាគីចំនួន១៥ទីតាំង រវាងខេត្ដសាកែវ និងខេត្តបន្ទាយមានជ័យ និងរវាងខេត្តសាកែវ និងខេត្តបាត់ដំបង។

ជាមួយគ្នានេះ អាជ្ញាធរថៃ នៅតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយកម្ពុជា ក៏បានចេញវិធានការបិទជាបណ្ដោះអាសន្នរាល់ចរាចរណ៍ឆ្លងកាត់ តាមព្រំដែនរួមមាន៖

*ទី១៖ ច្រកតំបន់អានសេះ ខេត្តព្រះវិហារ ត្រូវបានបិទនៅថ្ងៃទី១៨ ខែមីនា
*ទី២៖ ច្រកតំបន់ជប់គគីរ ខេត្តឧត្តរមានជ័យ ត្រូវបានបិទចាប់ពីថ្ងៃទី១៩ ខែមីនា
*ទី៣៖ ច្រកអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវបានបិទចាប់ពីថ្ងៃទី២១ ខែមីនា
*ទី៤៖ ច្រកអន្ដរជាតិព្រំ ខេត្ដប៉ៃលិន ត្រូវបានបិទចាប់ពីថ្ងៃទី២១ ខែមីនា
*ទី៥៖ ច្រកអន្ដរជាតិចាំយាម ខេត្តកោះកុង ត្រូវបានបិទនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ។

អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ក៏បានអំពាវនាវឲ្យបងប្អូនខ្មែរ ដែលកំពុងស្នាក់នៅប្រទេសថៃ មានស្មារតីប្រុង

ប្រយ័ត្នខ្ពស់ ថែរក្សាសុខភាព តាមការណែនាំរបស់អាជ្ញាធរថៃ និងការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ដែលបានផ្សព្វផ្សាយតាមបណ្ដាញព័ត៌មាន។

សូមបញ្ជាក់ថា អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា អ្នកឆ្លងថ្មីនៃ

COVID-19 ១៨៨ករណីបន្ថែមទៀត ត្រូវបានរាយការណ៍ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៥៩៩នាក់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya