ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ! លោក ឡុង ឌីម៉ង់ ៖ ជនជាតិខ្មែរ ៣នាក់ ដែលឆ្លង COVID-19 នៅកូរ៉េខាងត្បូង មានសុខភាពល្អធម្មតា និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ! លោក ឡុង ឌីម៉ង់ ៖ ជនជាតិខ្មែរ ៣នាក់ ដែលឆ្លង COVID-19 នៅកូរ៉េខាងត្បូង មានសុខភាពល្អធម្មតា និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

(សេអ៊ូល,កូរ៉េ)៖  នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ បងប្អូនជនជាតិខ្មែរ យើងចំនួន៣នាក់ ដែលឆ្លង COVID-19 នៅកូរ៉េមានសុខភាពល្អធម្មតា និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថា ជនជាតិខ្មែរទាំង ៣នាក់ ដែលឆ្លង COVID-19 គឺជាស្រ្តីខ្មែររៀបការស្វាមីកូរ៉េ អាយុ២៣ឆ្នាំ និងម្តាយរបស់គាត់អាយុ៤៦ឆ្នាំ រួមជាមួយនឹងកូនប្រុសអាយុទើប ៣ខែ នៅទីក្រុងប៊ូឆុន។ ពួកគេបានឆ្លង COVID-19 ពីប្តីជនជាតិកូរ៉េ ប៉ុន្តែក្រោយការសួរនាំគឺមានសុខភាពល្អធម្មតា ខណៈកំដៅត្រឹមតែ ៣៦អង្សា។

ក្រោយឆ្លើយឆ្លងគ្នាតាមរយៈទូរស័ព្ទជាមួយស្រ្តីជនជាតិខ្មែរដែលមានស្រុកកំណើតនៅក្រុងតាខ្មៅ ខេត្តកណ្តាល, លោក ឡុង ឌីម៉ង់ បានឱ្យដឹងថា ដំណាក់កាលដំបូង ក្រុមគ្រូពេទ្យពិនិត្យរកអត់ឃើញ មានផ្ទុកវីរុស COVID-19 នោះទេ ប៉ុន្តែរហូតបាន ២សប្តាហ៍ក្រោយមកទើបបញ្ជាក់ថា ពួកគាត់ទាំង ៣នាក់ មានផ្ទុកវីរុសនេះ។

បើតាមលោក ឌីម៉ង់ ស្រ្តីខ្មែររូបនេះមានស្មារតីរឹងមាំ មិនភិតភ័យនោះទេ ហើយបច្ចុប្បន្ន ប្តីរបស់គាត់កំពុងតែសម្រាកព្យាបាលសុខភាព ដាច់ដោយឡែកពីនាង។

ជាមួយគ្នានេះដែរលោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «បច្ចុប្បន្ននេះជនជាតិខ្មែរទាំង ៣នាក់ខាងលើ ត្រូវបានក្រុមគ្រូពេទ្យកូរ៉េ យកចិត្តទុកដាក់ថែទាំសុខភាពរបស់យ៉ាងយកចិត្តទុកដាក់បំផុត»។ បន្ថែមពីនេះលោកក៏បានជំរុញលើកទឹកចិត្តដល់ស្ត្រីជាជនជាតិខ្មែរ សូមកុំមានការព្រួយបារម្ភឱ្យសោះ ព្រោះក្រុមគ្រូពេទ្យកំពុងតែយកចិត្តទុកដាក់លើសុខភាពរបស់ពួកគាត់។

លោកក៏បានបញ្ជាក់ទៅស្ត្រីខ្មែររូបនេះថា បើត្រូវការជំនួយអ្វីមួយពីស្ថានទូតខ្មែរប្រចាំកូរ៉េ សូមប្រាប់ លោកនឹងជួយដោះស្រាយជូនភ្លាមៗតែម្តង។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ នៅប្រទេសកូរ៉េខាងត្បូងទាំងមូលមានអ្នកឆ្លង COVID-19 ចំនួន ៨៨៩៧នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ១០៤នាក់ រីឯអ្នកជាសះស្បើយចំនួន ២៩០៩នាក់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya