ភ្នំពេញ ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ នៅលើផ្លូវលេខ៤៣៤ ក្នុងភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ ជនសង្ស័យឈ្មោះ ជិន សំអុល អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅមិនពិតប្រាកដ ។ សមត្ថកិច្ចក៏បានឃាត់ខ្លួនឆែកឆេរ ក៏ប្រទះឃើញមានឧបករណ៍សម្រាប់កាច់កម៉ូតូមួយកំប្លេរនៅក្នុង កាបូបរបស់ជនសង្ស័យ ។ ចំណែកជនសង្ស័យ បាននិយាយថា ខ្លួនមិនបានធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់អ្នកណាម្នាក់ទេ ខ្លួនជាអ្នករត់ម៉ូតូឌុប កំពុងចាំំឌុបបុរសម្នាក់ប៉ុណ្ណោះ ៕