ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » មនុស្សប្រុសស្រី២នាក់(ឪពុក-កូន) ស្លាប់ គ្រោះថ្នាក់ចរាចរណ៍ នៅកោះកុង

មនុស្សប្រុសស្រី២នាក់(ឪពុក-កូន) ស្លាប់ គ្រោះថ្នាក់ចរាចរណ៍ នៅកោះកុង

(កោះកុង)៖ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ មនុស្សប្រុសស្រី២នាក់(ឪពុក-កូន) បានស្លាប់បាត់អាយុជីវិតភ្លាមៗ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីម៉ាកហ៊ីយ៉ានដាយពាក់ស្លាកលេខកំពង់ចាម 3A -2688 បុកជាមួយម៉ូតូម៉ាក ស្កុបពីព័ណស ពុំមានស្លាកលេខ នៅចំនុចអូរស្រីស្រណោះ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ជនរងគ្រោះដែលបានស្លាប់ដោយសាររថយន្តដឹកដីបុកនោះ មានឈ្មោះ ឡៅ ប៊ុនហ៊ួរ (ស្លាប់និងកន្លែង) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានមុខរបរលក់ដូរនៅម៉ាតរតនៈ៣ និងអ្នករួមដំណើរឈ្មោះ អ៊ីញៗ (ស្លាប់និងកន្លែង) ភេទស្រី អាយុ៥ឆ្នាំ មានទីលំនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។ ជនបង្កមានឈ្មោះ រ៉ា ភេទប្រុស អាយុ៣៥ឆ្នាំស្នាក់នៅផ្ទះជួលក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក្រោយកើតហេតុបានរត់គេច ខ្លួនបាត់ស្រមោល ហើយចំពោះមូលហេតុដែលនាំអោយកើតជាឩបទ្វហេតុគ្រោះថ្នាក់ខាងលើ គឺខាងលោកនៅពុំបានដឹងច្បាស់ និងបញ្ជាក់បាននៅឡើយទេ ។

ចំពោះម៉ូតូនិងរថយន្តត្រូវបានកម្លាំងសមត្ថកិច្ចនាំយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល

ក្រុងខេមរភូមិន្ទ រងចាំការដោះស្រាយតាមផ្លូវច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya