ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០! វាយប្រហារអ៉ីតាលីកាន់តែខ្លាំង, ក្នុងមួយថ្ងៃមនុស្ស៧៩៣នាក់ថ្មីទៀតបានស្លាប់ ធ្វើឲ្យចំនួនស្លាប់កើនដល់ ៤៨២៥នាក់

នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០! វាយប្រហារអ៉ីតាលីកាន់តែខ្លាំង, ក្នុងមួយថ្ងៃមនុស្ស៧៩៣នាក់ថ្មីទៀតបានស្លាប់ ធ្វើឲ្យចំនួនស្លាប់កើនដល់ ៤៨២៥នាក់

(អ៉ីតាលី)៖ ចំនួនមនុស្សស្លាប់ដោយសារតែវីរុសកូរ៉ូណាថ្មី (COVID-19) នៅក្នុងប្រទេសអ៉ីតាលី បានកើន ឡើងដល់៤៨២៥នាក់ ក្រោយពីអ្នកជំងឺ៧៩៣នាក់ថ្មីទៀត បានស្លាប់នៅក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដែលអត្រាស្លាប់នេះជាតួលេខខ្ពស់ជាងគេបំផុត មិនធ្លាប់មាននៅក្នុងពិភពលោក។ នេះយោងតាមសារព័ត៌មានអន្តរជាតិធំៗបានចេញផ្សាយនាថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០។

ចំណែកចំនួនអ្នកឆ្លងនៅក្នុងប្រទេសអ៉ីតាលីបានកើនដល់ ៥៣,៥៧៨ករណី ដែលបានកើនឡើងយ៉ាងខ្ពស់

ពីតួលេខចាស់ ៤៧,០២១ករណី។

គិតត្រឹមល្ងាចថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៨៥ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញ ទ្វីបទាំងអស់លើភពផែនដី លើកលែងតែ ទ្វីបទឹកកក អង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២៦៧,០១៣ ករណី ដែលក្នុងនោះ ១១,២០១នាក់ស្លាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya