ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូមិនបានសម្រេច នៅស្វាយរៀង

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូមិនបានសម្រេច នៅស្វាយរៀង

ខេត្តស្វាយរៀង៖ នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២០ខែមិនាឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។

ជនសង្ស័យជនជាតិវៀតណាមម្នាក់ក្នុងចំណោមពីនាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ត៍រដ្ឋបាល បាវិតឃាត់ខ្លួនបន្ទាប់ពីម្ចាស់ផ្ទះរាយការណ៏មកថា មានជនសង្ស័យចូលក្នុងផ្ទះរបស់គាត់បំរុងលួចម៉ូតូ ខណះសមត្ថកិច្ចកំពុងជិះល្បាតក្បែរគោលដៅផងមកទាន់ពេលឃាត់បានម្នាក់។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះត្រឺង អាំងគ្វៀត ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិត ប្រាកដមានទីលំនៅភូមិធីហ្វុកឃុំធីហ្វុកស្រុកថេធីខេត្តថេប៊ិនប្រទេសវៀតណាម។

និងម្នាក់ទៀតដែលរត់គេចខ្លួនត្រូវបានស្គាល់ឈ្មោះទឹង ភេទប្រុសអាយុប្រហែល៣២ឆ្នាំជន ជាតិវៀតណាមមិនស្គាល់អត្តសញ្ញាណ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះលី ចាន់ម៉ាឡៃ ភេទស្រីអាយុ៥២ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។

តាមជនសង្ស័យឈ្មោះត្រឺង អាំងគ្វៀត បានសារភាពប្រាប់សមត្ថកិច្ចថាខ្លួននិងបក្សពួកម្នាក់ទៀតបាន ដើរចេញពីកាស៊ីណូមួយកន្លែងមកដល់ខាងក្រោយផ្សារអន្តរជាតិ ស្ថិតក្នុងភូមិបាវិតកណ្ដាលសង្កាត់

បាវិត ក្រុងបាវិត ខេត្តស្វាយរៀងគោលបំណងដើម្បីរកលួចម៉ូតូខណះនោះក៏បានដើរចូល ផ្ទះខាង លើបំរុងធ្វើសកម្មភាពស្រាប់តែសមត្ថកិច្ចនគរបាលជិះល្បាតតាមផ្លូវមកដល់ឃាត់ខ្លួនបានចំណែក

បក្សពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅការរិយាល័យជំនាញខេត្ត ចាត់ការតាមនិតិវិធីច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya