ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ជិះម៉ូតូលឿនធ្លាក់ប្រទ្បាយ បណ្តាលឲ្យស្លាប់ នៅរតនគិរី

បុរសម្នាក់ ជិះម៉ូតូលឿនធ្លាក់ប្រទ្បាយ បណ្តាលឲ្យស្លាប់ នៅរតនគិរី

រតនគិរី:  នៅត្រង់ចំណុចផ្លូវកោងចុះចំណោទ លើផ្លូវជាតិលេខ៧៨A ស្ថិតក្នុងភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់ជីវិត កាលពីវេលាម៉ោង៥ និង១០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ។

មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូលឿន ក្នុងស្ថានភាពផ្លូវកោង ហើយចុះចំណោត មិនប្រយ័ត្នបត់ពុំទាន់ ទើបជ្រុលចង្កូតទៅធ្លាក់ប្រឡាយ បណ្ដាលឲ្យជនរងគ្រោះ ផ្លោងចេញពីម៉ូតូ របូតមួកសុវត្ថិភាពចេញ ហើយបោកក្បាលនឹងមាត់ប្រឡាយ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្ដង។  ជនរងគ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya