ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » កាលបរិច្ឆេទនៃស្ថានការណ៍រីករាលដាលរបស់ជំងឺ COVID-19 នៅអ៉ីតាលី ដែលក្នុងពេលតែមួយខែ បានក្លាយជាប្រទេសមានអ្នកស្លាប់ច្រើនជាងគេបង្អស់

កាលបរិច្ឆេទនៃស្ថានការណ៍រីករាលដាលរបស់ជំងឺ COVID-19 នៅអ៉ីតាលី ដែលក្នុងពេលតែមួយខែ បានក្លាយជាប្រទេសមានអ្នកស្លាប់ច្រើនជាងគេបង្អស់

(រ៉ូម)៖  បច្ចុប្បន្ន ប្រទេសអ៉ីតាលីកំពុងបន្តរងគ្រោះកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែ COVID-19។ មកទល់នឹងពេលនេះ គឺរយៈពេលប្រមាណជាមួយខែ ចាប់តាំងតែមានការរីករាលដាលខ្លាំងនៅក្នុងប្រទេសខ្លួន អ៉ីតាលីមានអ្នកឆ្លងសរុប៤៧,០២១នាក់ ដែល​នៅលេខរៀងទីពីរបន្ទាប់ពីចិន ហើយអ្នកស្លាប់៤,០៣២នាក់ ដែលច្រើនជាងគេបង្អស់នៅលើពិភពលោក។

ខាងក្រោមគឺជាកាលបរិច្ឆេទមួយចំនួនស្ថានការណ៍ COVID-19 នៅអ៉ីតាលី ក្នុងរយៈពេលមួយខែកន្លងមកនេះ ៖

*ថ្ងៃទី២១ ខែកុម្ភៈ៖ អ៉ីតាលីរាយការណ៍ពីការរកឃើញករណីដំបូងនៃការឆ្លងក្នុងសហគមន៍ រួមជាមួយអ្នកជំងឺដំបូងដែល បានស្លាប់ នៅតំបន់ Veneto ភាគខាងជើងប្រទេស។ យ៉ាងណាមិញ កាលពីថ្ងៃទី៣១ ខែមករា អ៉ីតាលីបានរកឃើញ អ្នកឆ្លងដំបូង គឺលើភ្ញៀវទេសចរចិន២នាក់ ដែលជាករណីនាំចូល។

*ថ្ងៃទី២២ ខែកុម្ភៈ៖ អ៉ីតាលីប្រកាសពីការបិទតំបន់ Lombardy និង Veneto ដែលប៉ះពាល់ដល់មនុស្ស៥០,០០០នាក់។

*ថ្ងៃទី០៤ ខែមីនា៖ ដោយករណីឆ្លងកើនដល់ជាង២,៥០០នាក់ អ៉ីតាលីប្រកាសបិទសាលារៀន និងសាកលវិទ្យាល័យនៅទូទាំងប្រទេស។

*ថ្ងៃទី០៨ ខែមីនា៖ ខណៈករណីឆ្លងកើនដល់ជិត៥,៩០០នាក់ អ៉ីតាលីបញ្ជាឲ្យពង្រីកការបិទភាគខាងជើង ដែលប៉ះពាល់ដល់មនុស្សចំនួន​១៦លាននាក់ និងបិទសារមន្ទីរ ព្រមទាំងរោងភាពយន្តទូទាំងប្រទេសថែមទៀត។

*ថ្ងៃទី១០ ខែមីនា៖ ស្របពេលដែលករណីឆ្លងកើនដល់ជិត៧,៤០០នាក់ ប្រទេសអ៉ីតាលីទាំងមូលត្រូវស្ថិតក្រោមការបិទ ដោយប្រជាជន​អ៉ីតាលីទាំង៦០លាននាក់ ត្រូវបានជំរុញឲ្យស្ថិតក្នុងផ្ទះ កុំចេញក្រៅបើមិនចាំបាច់។

*ថ្ងៃទី១១ ខែមីនា៖ អ្នកឆ្លងកើនជិតដល់១២,៥០០នាក់ ហើយរដ្ឋាភិបាលអ៉ីតាលីបានសម្រេចផ្អាកស្ទើរតែរាល់ សកម្មភាពពាណិជ្ជកម្មទាំងអស់​នៅក្នុងប្រទេស ក្រៅតែពីផ្សារទំនើប និងឱសថស្ថាន។

*ថ្ងៃទី១៩ ខែមីនា៖ អ៉ីតាលីបានក្លាយជាប្រទេសមានអ្នកស្លាប់ច្រើនជាងគេដោយសារ COVID-19 ជំនួសចិន។

*ថ្ងៃទី២០ ខែមីនា៖ អ្នកឆ្លង COVID-19 នៅអ៉ីតាលីកើនដល់៤៧,០២១នាក់ និងស្លាប់៤,០៣២នាក់។

ប្រភព​៖ The Nation Thailand (ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០) ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya