ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នាថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២០! អ្នកឆ្លង COVID-19 នៅប្រទេសជប៉ុន បានកើនលើស១,០០០ករណី រីឯអ្នកស្លាប់មាន៤៣នាក់

នាថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២០! អ្នកឆ្លង COVID-19 នៅប្រទេសជប៉ុន បានកើនលើស១,០០០ករណី រីឯអ្នកស្លាប់មាន៤៣នាក់

(តូក្យូ)៖ អាជ្ញាធរសុខាភិបាលជប៉ុនបានរាយការណ៍ឲ្យដឹងថា ចំនួនសរុបនៃអ្នកឆ្លង COVID-19 នៅទូទាំងប្រទេស ជប៉ុនបានឡើងដល់ ១,០១៦ករណីហើយ គិតត្រឹមថ្ងៃសុក្រម្សិលមិញ ហើយតួលេខអ្នកស្លាប់គឺ៤៣នាក់។ នេះបើ យោងតាមការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារសារព័ត៌មាន ស៊ីហួរ នារសៀលថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ ២០២០។

យោងតាមស្ថិតិចុងក្រោយពីក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋានជប៉ុន បានឲ្យដឹងថា ក្នុងចំណោម១,០១៦ ករណីខាងលើ គឺភាគច្រើនស្ថិតនៅក្នុងខេត្ដហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន ដែលមានចំនួន អ្នកឆ្លង១៥៨ករណី បន្ទាប់មកខេត្ដអៃឈី (Aichi) មាន១៣៩ករណី, ទីក្រុងតូក្យូ (Tokyo) ១២៩ករណី, ទីក្រុងអូសាកា (Osaka) ១២៣ករណី, ខេត្តហ៊ីយូកូ (Hyogo) ១០១ ករណី និងកាណាហ្គាវ៉ា (Kanagawa) ៦៨ករណី។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលជប៉ុនក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នមានអ្នកជំងឺសរុបចំនួន៦១នាក់ គឺកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈអ្នកដែលបានជាសះស្បើយពីជំងឺនេះវិញ បានកើនដល់៧៦៦នាក់។ តួលេខអ្នកឆ្លងខាងលើ គឺមិនគិត​​ករណីនៅលើកប៉ាល់ Diamond Princess នោះទេ ប៉ុន្តែតួលេខអ្នកស្លាប់គឺបានរាប់បញ្ចូល ដោយក្នុងចំណោមអ្នកស្លាប់ទាំង៤៣នាក់នោះ មាន៨នាក់ជាអ្នកជំងឺមកពីកប៉ាល់ Diamond Princess។ សម្រាប់តួលេខអ្នកដែលឆ្លងលើកប៉ាល់ទេសចរណ៍ខ្នាតធំនេះ គឺ៧១២នាក់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya