ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ​ឡាន​ដឹកឈើ​ផ្ទុះ​កង់​ បណ្តាលឲ្យក្រឡាប់​ចូល​ប្រឡាយ រួច​តៃ​កងឡាន​រត់​គេចខ្លួនបាត់ នៅសៀមរាប​ ​

​ឡាន​ដឹកឈើ​ផ្ទុះ​កង់​ បណ្តាលឲ្យក្រឡាប់​ចូល​ប្រឡាយ រួច​តៃ​កងឡាន​រត់​គេចខ្លួនបាត់ នៅសៀមរាប​ ​

សៀមរាប​៖ ​ ​ហេតុការណ៍​នោះបាន​កើតឡើង​នៅវេលា​ម៉ោង​3​និង​20​នាទី​រំលង​អ​ធ្រា​ត្រ ឆ្លង​ចូល​ថ្ងៃទី 21 ខែ​មិនា ឆ្នាំ​2020​លើ​ដង​ផ្លូវជាតិ​លេខ​៦​ត្រង់ចំណុច​ភូមិ​សណ្តាន់​សង្កាត់​ទឹក​វិល​។​ រថយន្ត​ដឹកឈើ​មួយគ្រឿង​បាន​ផ្ទុះ​កង់​ក្រឡាប់​ចូល​ប្រឡាយ​ ហើយ​ត្រូវ​ប៉ូលិស​មូលដ្ឋាន​ស្ទូច​ប្រគល់ឱ្យ​មេព្រៃ​។

រ​ថ​យន្ត​ដែល​រងគ្រោះថ្នាក់​នោះ​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ទឹក មាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2n5893​។​ រថយន្ត​នេះ​បាន​បើកបរ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​6​ពី​ទិស​ខាង​លិចទៅ​ទិសខាងកើត​។​ លុះដល់​ចំណុចកើតហេតុ​បាន​បែក​កង់​ ហើយ​ក្រឡាប់​ចូល​ប្រឡាយ​ឯ​ម្ចាស់​រថយន្ត​បាន​គេចខ្លួនបាត់​។​

​ ​រថយន្ត​នោះ​មាន​ផ្ទុក​សុទ្ធតែ​ឈើ​ប្រភេទ​ធ្នង់​ល្មើសច្បាប់​។​ ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទឹក​វិល​បាន​ស្ទូច​យកមក​រក្សាទុក​នៅ​ប៉ុស្ដិ៍​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​និង​ស្រាវជ្រាវ​អត្តសញ្ញាណ​ម្ចាស់​។ ​លោក​បាន​បញ្ជាក់ថា​លុះ​វេលា​ម៉ោង​8:00​នាទី​ថ្ងៃទី​ខែ​ឆ្នាំ​ដដែល​ បានធ្វើការ​ត្រួតពិនិត្យ​និង​ប្រគល់​ឱ្យទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ទទួល យកទៅ​បន្ត​នីតិវិធី​តាមច្បាប់​រដ្ឋបាល​ព្រៃឈើ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya