ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរារណ៍ រថយន្តធុនធំស្ទូចដឹកសសរ បើកលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកកន្ទុយរថយន្តដឹកទំនិញ១គ្រឿង បណ្តាលឱ្យរងការខូចខាត ដោយមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក ដែលបើកបរពីខាងក្រោយ បណ្តាលឱ្យដាច់ជាពីរកំណាត់ នៅភ្នំពេញ

គ្រោះថ្នាក់ចរារណ៍ រថយន្តធុនធំស្ទូចដឹកសសរ បើកលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកកន្ទុយរថយន្តដឹកទំនិញ១គ្រឿង បណ្តាលឱ្យរងការខូចខាត ដោយមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក ដែលបើកបរពីខាងក្រោយ បណ្តាលឱ្យដាច់ជាពីរកំណាត់ នៅភ្នំពេញ

ភ្នំពេញ:  កាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចមុខក្លោងទ្វាវត្តភ្នៀត តាមបណ្តោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិស្រែតេជ: សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ករណីគ្រោះថ្នាក់ចរារណ៍មួយ ដែលបង្កដោយ រថយន្តធុនធំស្ទូចដឹកសសរ បើកលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុក កន្ទុយរថយន្តដឹកទំនិញ១គ្រឿង ខណ:កំពុកបើកឆ្លងផ្លូវ បណ្តាលឱ្យរងការខូចខាត ដោយមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក ដែលបើកបរពីខាងក្រោយ បណ្តាលឱ្យដាច់ជាពីរកំណាត់ រួចរថយន្តក៏ធ្លាក់ផ្លូវចាក់សរសរចោល សំណាងល្អមិនមានមនុស្សរងរបួស។

មុនកើតហេតុ គេឃើញរថយន្តដឹកទំនិញ ពណ៌ខៀវ ពាក់ផ្លាកលេខ តាកែវ 3A-0294 និងម៉ូតូសណ្តោងរ៉ឺម៉ក បានធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវបេតុង ដោយរថយន្តបើកខាងមុខ ចំណែករ៉ឺម៉កនៅខាងក្រោយ។ លុះមកដល់ចំណុចកើតហេតុ ក៏បើកឆ្លងផ្លូវឈ្នះឈ្នះ បត់ទៅឆ្វេងដៃ ស្រាប់តែ ភ្លាមនោះក៏មានរថយន្តប្រភេទ ស្ទូចដឹកដើមសសរ ពណ៌លឿង ធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ក្នុងល្បឿនលឿនពីជើងទៅត្បូង ចាប់ហ្វ្រាំងមិន ទាន់ក៏ជ្រុលបុកកន្ទុយរថយន្តដឹកទំនិញ បណ្តាលឱ្យរងការខូចខាត រួចជ្រុលទៅបុកម៉ូតូរ៉ឺម៉កថែមទៀត ធ្វើឱ្យដាច់

ជាពីរកំណាត់ ខណ:រថយន្តបង្កបានធ្លាក់ផ្លូវចាក់សរសរចោល សំណាងល្អមិនមានមនុស្សរងរបួស។  សមត្ថកិច្ច បានចុះមកដល់ចំណុចកើតហេតុ ធ្វើការវាស់វែងយករថយន្តទាំង២គ្រឿង រួមទាំងរ៉ឺម៉កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya