ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ករណីឆក់កាបូប នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ករណីឆក់កាបូប នៅភ្នំពេញ

ភ្នំពេញ:  កាលពីវេលាម៉ោង១០ និង ១៥នាទីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ១៧២ កែងផ្លូវ១៩​ ត្រង់ចំណុចក្រោយវត្តសារាវន្ត័ ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

ជនជាតិបរទេសម្នាក់ កំពុងតែដើរលើផ្លូវសុខៗ ស្រាប់ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាពឆក់កាបូប តែមិនសម្រេច ត្រូវសមត្ថកិច្ចដេញតាម ឃាត់ខ្លួនបានភ្លាមៗ យកទៅសួរនាំនៅប៉ុស្តិ៍ជ័យជម្នះ។

មុនកើតហេតុ គេឃើញជនជាតិបរទេសម្នាក់ កំពុងតែដើរ តាមបណ្តោយផ្លូវ៦៣ កែងផ្លូវព្រះសីហនុ មកដល់ចំណុច

កើតហេតុ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាបិច ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1DG-2435 ធ្វើដំណើរតាមបណ្តោយផ្លូវ៦៣ ក្នុងទិសដៅពីត្បូងទៅជើង ហើយបានធ្វើសកម្មភាពឆក់កាបូប ពីជនបរទេសខាងលើ តែមិនបានសម្រេចនោះទេ ក៏ជិះម៉ូតូរត់គេចខ្លួន។ ពេលនោះ មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានជិះដេញតាមជនសង្ស័យ ហើយស្រែកថាចោរៗ ទើបសមត្ថកិច្ច ដែលកំពុងតែល្បាត តាមបណ្តោយផ្លូវ៥១ នោះនាំគ្នាជិះដេញតាម ឃាត់ខ្លួនបានទាំង២នាក់ នៅចំណុចផ្លូវ១៩​ កែងផ្លូវ១៧២ សង្កាត់ជ័យជម្នះ រួចយកទៅសួរនាំនៅប៉ុស្ដិ៍។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រាកដមែន ទើបសមត្ថកិច្ច បញ្ជូនខ្លួនជនសង្ស័យ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya