ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០! អង្គការសុខភាពពិភពលោកហៅកាត់ថា WHO : នៅអឺរ៉ុបមានអ្នកឆ្លង COVID-19 ចំនួន១៧,៥០៦នាក់ទៀត តែក្នុងរយៈពេល២៤ម៉ោង

នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០! អង្គការសុខភាពពិភពលោកហៅកាត់ថា WHO : នៅអឺរ៉ុបមានអ្នកឆ្លង COVID-19 ចំនួន១៧,៥០៦នាក់ទៀត តែក្នុងរយៈពេល២៤ម៉ោង

(ហ្សឺណែវ)៖  អង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានប្រកាសថា នៅរយៈពេល ២៤ម៉ោងចុងក្រោយនេះ មនុស្សសរុប ១៧,៥០៦នាក់ទៀត ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកវីរុសកូរ៉ូណាថ្មី (COVID-19) នៅក្នុងទ្វីបអឺរ៉ុប ដែលធ្វើឲ្យចំនួនអ្នកឆ្លងជំងឺរាតត្បាតសកលក្នុងតំបន់នេះ កើនឡើងដល់ ១០៤,៥៩១ករណី ក្នុងនោះអ្នកជំងឺសរុប ៤,៨៩៩នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០។

WHO បានឲ្យដឹងថា គិតត្រឹមម៉ោង ២៣៖៥៩នាទីយប់ថ្ងៃសុក្រ (ម៉ោងសកល) តួលេខអ្នកឆ្លង និងបាត់បង់ជីវិតថ្មីៗទៀត នៅតាមបណ្តាប្រទេសអឺរ៉ុប ត្រូវបានបូកបញ្ចូលបន្ថែមពីលើតួលេខចាស់។ សម្រាប់រយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ អ្នកឆ្លង COVID-19 បន្ថែមទៀតមានចំនួន ១៧,៥០៦នាក់ និងស្លាប់ ៨១៦នាក់។

គួរបញ្ជាក់ថា បណ្តាប្រទេសដែលកំពុងរងគ្រោះធ្ងន់ជាងគេនោះគឺ អ៉ីតាលី អេស្ប៉ាញ បារាំង និងអាល្លឺម៉ង់ ដោយប្រទេសទាំង ៤ នេះសុទ្ធតែមានករណីឆ្លងលើស ១០,០០០ករណីរៀងៗខ្លួន ហើយបើបូកចូលគ្នាវិញ គឺស្មើនឹងជាង ៨០,០០០ករណី ក្នុងនោះអ្នកជំងឺសរុប ៤,៥៦៦នាក់ស្លាប់។ ដោយឡែកចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងពិភពលោកមានជាង ២៣០,០០០ករណី ក្នុងនោះស្លាប់សរុបជាង ៩,០០០នាក់។

ជុំវិញសោកនាដកម្ម ដែលកាន់តែរីកធំពីមួយថ្ងៃទៅមួយថ្ងៃនេះ អង្គការសុខភាពពិភពលោក WHO ក៏នៅតែអំពាវនាវហើយ អំពាវនាវទៀតផងដែរ ឲ្យពិភពលោកទាំងអស់បង្កើនកិច្ចខិតខំប្រឹងប្រែទ្វេដង និងធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ដែលអាចទៅរួច ដើម្បីបញ្ឈប់ការឆ្លងរាលដាល COVID-19 និងសង្គ្រោះជីវិតមនុស្សជាតិ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya