ភ្នំពេញ ៖ កាលពីវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ខែ កុម្ភៈឆ្នាំ២០១៤ត្រង់ចំណុចផ្លូវបែកជាបួន ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
ម៉ូតូរងគ្រោះម៉ាកគុបស៊េរី០១៣ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1H-1202 ធ្វើដំណើរតាមផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកែងផ្លូវ២១៩ ស្រាប់តែមានរថយន្តពណ៌សមិនស្គាល់ម៉ាក១គ្រឿង ធ្វើដំណើរពីត្បូងទៅជើង(បើកឆ្លងផ្លូវក្នុងល្បឿនលឿន) ដោយមិនបន្ថយល្បឿន ក៏បានជ្រុលបុកម៉ូតូចំពេញទំហឹងប៉ើងទាំងមនុស្សទាំងម៉ូតូជាង ១០ម៉ែត្ររងរបួសធ្ងន់ ចំណែកម៉ូតូដាច់កង់មុខ ហើយខ្ទាតទៅទើជាប់តុអ្នកលក់មីឆាក្បែរនោះ ចំណែករថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល៕