ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ បើកបរគោយន្ត កន្ត្រៃ បានក្រឡាប់ដោយខ្លួនឯង ស្លាប់ នៅឧត្តរមានជ័យ

គ្រោះថ្នាក់ចរាចរណ៍ បើកបរគោយន្ត កន្ត្រៃ បានក្រឡាប់ដោយខ្លួនឯង ស្លាប់ នៅឧត្តរមានជ័យ

ឧត្ដរមានជ័យ:  ករណីគ្រោះថ្នាក់ចរាចរណ៍បើកបរគោយន្ត កន្ត្រៃបានក្រឡាប់ដោយខ្លួនឯងស្លាប់ ចំណុចខាងជើងភូមិក្កឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ចម្ងាយ ៥០០ម៉ែត្រ ក្បែរកន្លែងចាក់សំរាម នៅ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ។

ជនរងគ្រោះឈ្មោះ ញឹម តយ ភេទប្រុស អាយុ ៣៨ឆ្នាំ ជាកម្មករប្រមូលដឹកសំរាមក្នុងផ្សារបឹងត្រកួន រស់នៅភូមិ

ត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក បានដឹកសំរាមពីផ្សារបំណងយកមកចាក់ចោល នៅគំនរសំរាមក្បែរកន្លែង

កើតហេតុ លើផ្លូវជាតិលេខ៥៨A មកដល់ចំណុចកើតហេតុ គោយន្តបានដាច់កង់មុខខាងស្ដាំហើយ ក៏រេចង្កូតធ្លាក់ប្រឡាយ ត្រូវគោយន្តសង្កត់បណ្ដាលឲ្យស្លាប់ លុះព្រឹកម៉ោង ៦និង០០នាទី បានទទួលពត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករមៀត បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យនិងរាយការណ៍មកជំនាញ។ ក្រោយពីកើតហេតុសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya