ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ពាក់ម៉ាស់ខ្លាចឆ្លងជំងឺកូរ៉ូណាស្លាប់ តែផឹកស្រាស្រវឹងបើកបរអត់ខ្លាចងាប់ នៅភ្នំពេញ

បុរសម្នាក់ពាក់ម៉ាស់ខ្លាចឆ្លងជំងឺកូរ៉ូណាស្លាប់ តែផឹកស្រាស្រវឹងបើកបរអត់ខ្លាចងាប់ នៅភ្នំពេញ

ភ្នំពេញ: កាលពី ១១និង៥០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្សារដើមអំពិល តាមបណ្ដោយផ្លូវឧកញ៉ា ម៉ុងរិទ្ធីកែងនិងផ្លូវបេតុង ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បុរសម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តស៊េរីទំនើបម៉ាកអូឌី បោះពួយយ៉ាងលឿន ជ្រុលទៅបុកម៉ូតូកង់បី១គ្រឿងដាច់ជាពីរកំណាត់ បណ្តាលអោយខូចខាត និងរបួសធ្ងន់ម្នាក់។
នៅមុនកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូកង់បី១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1M-2535 ធ្វើដំណើរពីជើងទៅត្បូងតាមផ្លូវបេតុង ។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូកង់បី បានបើកឆ្លងផ្លូវឧកញ៉ាម៉ុងរិទ្ធី បំណង់បត់ឆ្វេងឆ្ពោះទៅអតីតករង្វង់មូលកាំខូស៊ីតធី។ ស្របពេលនោះ ស្រាប់តែមានរថយន្តស៊េរីទំនើប១គ្រឿង ម៉ាកអូឌី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BD-2211 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ទិសដៅពីកើតទៅលិច ជាមួយល្បឿយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូកង់បីខាងលើ ពេញទំហឹង បណ្ដាលឲ្យខ្ទាតម៉ូតូដាច់ចេញពីរម៉កសណ្តោងលោតទៅផ្លូវម្ខាងទៀត រងការខូចខាតស្ទើរទាំងស្រុង ចំណែកបុរសជាអ្នកបើកម៉ូតូកង់បី បានរងរបួសធ្ងន់។ ដោយទ្បែករថយន្តបង្ក បានបន្តបុកអូសរ៉ឺម៉កសណ្តោងឡើងទៅលើខឿនផ្ទះប្រជាពលរដ្ឋ ចម្ងាយប្រមាណ៥ម៉ែត្រ រងការខូចខាតផ្នែងខាងមុខយ៉ាងដំណំ។

មួយសន្ទុះមក ក៏មានរថយន្តសង្គ្រោះបន្ទាន់ បានមកដឹកជនរងគ្រោះ ទៅមន្ទីពេទ្យកាល់ម៉ែតភ្លាមៗផងដែរ។

ក្រោយកើតហេតុ ម៉ូតូកង់បី រថយន្តបង្ក រួមទាំងអ្នកបើកបរ បន្ទាប់ពីសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងរួច ក៏បាន នាំយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ តាមនីតិវិធីច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya