ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ! ក្រសួងសុខាភិបាល អំពាវនាវមណ្ឌលសុខភាពមូលដ្ឋាន បន្តព្យាបាលអ្នកជំងឺផ្តាសាយធម្មតា កុំផ្តោតតែបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ឬមន្ទីរពេទ្យរុស្ស៉ី

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ! ក្រសួងសុខាភិបាល អំពាវនាវមណ្ឌលសុខភាពមូលដ្ឋាន បន្តព្យាបាលអ្នកជំងឺផ្តាសាយធម្មតា កុំផ្តោតតែបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ឬមន្ទីរពេទ្យរុស្ស៉ី

(ភ្នំពេញ)៖  នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ  លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ក្រសួងសុខាភិបាល បានអំពាវនាវមន្ត្រីសុខាភិបាល ដែលធ្វើការនៅតាមមណ្ឌលសុខភាពមូលដ្ឋាន ​បន្តព្យាបាលអ្នកជំងឺផ្តាសាយធម្មតា ចៀសវាងគិតតែបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ឬមន្ទីរពេទ្យរុស្ស៉ី ដោយគិតតែសង្ស័យ COVID-19។

ការចេញមកអំពាវនាវរបស់លោក លី សុវណ្ណ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍យ៉ាងច្រើន ពីប្រជាពលរដ្ឋតាមរយៈលេខ ១១៥ ថា មន្ត្រីសុខាភិបាលនៅតាមមូលដ្ឋាន តែងតែបញ្ជូនអ្នក មានរោគសញ្ញា កើតជំងឺផ្តាសាយ និងក្តៅខ្លួនធម្មតា ឲ្យទៅពិនិត្យ និងព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យរុស្ស៉ី ដោយសារមន្ត្រីមូលដ្ឋានយល់ថា ពួកគាត់សុទ្ធតែសង្ស័យមានការឆ្លង មេរោគ COVID-19។

បើតាមអ្នកនាំពាក្យ មកដល់ពេលនេះ ក្រសួងសុខាភិបាល មិនទាន់រកឃើញថា ករណីឆ្លងនៅមូលដ្ឋានទេ ពោលករណីឆ្លងទាំងអស់នៅកម្ពុជា កើតឡើងពីប្រជាពលរដ្ឋទើបមកពីក្រៅប្រទេស។ សម្រាប់ករណីឆ្លងនៅមូលដ្ឋានខេត្តសៀមរាបវិញ គឺអ្នកជំងឺរូបនោះបានប៉ះពាល់ផ្ទាល់ជាមួយនឹងជនជាតិជប៉ុន។

លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានឲ្យដឹងបន្ថែមថា រាល់អ្នកដែលមានរោគសញ្ញាផ្តាសាយ ក្តៅខ្លួន ក្អក ឬហៀរសំបោរ សូមកុំសង្ស័យថា ពួកគាត់ពាក់ព័ន្ធនឹងការឆ្លងមេរោគ COVID-19 ឲ្យសោះ បើសិនជាពួកគាត់គ្មានប្រវត្តិធ្វើដំណើរទៅ ក្រៅប្រទេស ឬធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកឆ្លងមេរោគ COVID-19 ឬធ្លាប់បានប៉ះពាល់ជាមួយសាកសព ដែលស្លាប់ដោយសារជំងឺផ្លូវដង្ហើមគ្រប់ប្រភេទ ដែលពុំបានធ្វើរោគវិនិច្ឆ័យ។

ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងគ្មានហេតុផលណាថា រាល់អ្នកដែលមានរោគសញ្ញាផ្តាសាយ គាត់ក្តៅខ្លួន ក្អក ហៀរសំបោរ គាត់សង្ស័យ COVID-19 អីទេ សូមបន្តព្យាបាលជំងឺធម្មតា។ ប៉ុន្តែបើគាត់ចេញរោគសញ្ញានេះ ហើយគាត់ធ្លាប់មានប្រវត្តិ ទើបតែមកពីស្រុកក្រៅ ក្នុងកំឡុងពេល ១៤ថ្ងៃ យើងអាចចាត់ទុកថាគាត់សង្ស័យមាន COVID-19 ឬគាត់ប៉ះពាល់អ្នកដែលស្លាប់ជំងឺផ្លូវដង្ហើម ដែលមិនបានធ្វើរោគវិនិច្ឆ័យ ទើបយើងចាត់ទុកថាសង្ស័យ»

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ អ្នកកើត COVID-19 នៅកម្ពុជា កើនដល់ ៤៧នាក់ហើយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya