ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គូដណ្ដឹង២នាក់ស្លាប់នឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារត្រូវរថយន្តដឹកកម្មករបុកពីក្រោយពេញទំហឹង នៅស្វាយរៀង

គូដណ្ដឹង២នាក់ស្លាប់នឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារត្រូវរថយន្តដឹកកម្មករបុកពីក្រោយពេញទំហឹង នៅស្វាយរៀង

ខេត្តស្វាយរៀង៖ កាលពីវេលាម៉ោង៥រសៀលថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ នៅលើ​ផ្លូវ 3SVR1 ស្ថិតនៅ​ភូមិ​ត្រពាំង​បុណ្យ ឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។​

គូដណ្ដឹងដែលស្លាប់មានឈ្មោះសួន បូរី ភេទ​ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀងនិងឈ្មោះ ឡាញ់ ផាន្នី ភេទ​ស្រី អាយុ​២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង  ។

 

ចំណែកអ្នករួមដំណើររបួសធ្ងន់មានឈ្មោះ ម៉ាក់ សុភា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង  ។​

រីឯអ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយពីឃើញសភាពការណ៏មិនស្រួលបើកទ្វាររថយន្តគេចខ្លួនភ្លាម។

មុនកើតហេតុគេឃើញមានមនុស្សប្រុសស្រី៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៏ខ្មៅសេរី២០១៥ពាក់ស្លាកលេខភ្នំពេញ១CX៩៨៤៥ ក្នុងទិសដៅពីជើងទៅត្បូង ខណះនោះស្រាប់តែមានរថយន្តដឹកកម្មករមួយគ្រឿងពណ៏សលាយលឿង ពាក់ស្លាកលេខបាត់ដំបង៣A២០២១បើកពីក្រោយ ក្នុងល្បឿនលឿនក៏បុកពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

​អ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចនឹងក្រុមគ្រួសារដឹកមកកាន់មន្ទីរពេទ្យ ចំណែកសាកសពទាំង២នាក់គូដណ្ដឹង សមត្ថកិច្ចបានប្រគល់ទៅឱ្យសាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya