ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បណ្ដាលឲ្យរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡាប់បុកបង្គោលភ្លើង នៅប៉ៃលិន

បណ្ដាលឲ្យរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡាប់បុកបង្គោលភ្លើង នៅប៉ៃលិន

ប៉ៃលិន:  ស្ថិតតាមបណ្ដោយផ្លូវលេខ៥៧ ភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន មានករណី គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់បុកបង្គោលភ្លើង នៅវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ។ អ្នកបើកបរឈ្មោះ នាក់ ណាង ភេទប្រុស អាយុ ៥០ឆ្នាំ មានតួនាទីជាប្រធានមន្ទីរមុខងារសាធារណ: រស់នៅភូមិឃុំកើតហេតុ រថយន្តម៉ាក នីសាន់ ស៊េរីឆ្នាំ២០២០ ពណ៌ស គ្មានពាក់ផ្លាកលេខ។

មុនពេលកើតហេតុគេឃើញរថយន្តខាងលើ ធ្វើដំណើរពីកើតទៅលិច យ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកបង្គោលភ្លើង ក្រឡាប់ច្រើនជុំមនុស្សរងរបួសធ្ងន់ ។

សមត្ថកិច្ច ចុះដល់ទីតាំងហៅរថយន្តសាមុយ ដឹកជនរងគ្រោះសង្រ្គោះ នៅមន្ទីរពេទ្យ ចំពោះរថយន្តបង្កកម្លាំងជំនាញ ធ្វើការស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុង ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya