ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ឆក់កាបូប នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ឆក់កាបូប នៅភ្នំពេញ

ភ្នំពេញ:   ករណីសិស្សសាលាម្នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប កម្មការិនីរោងចក្រ តាមបណ្ដោយផ្លូវ២០០៤ ត្រង់ចំណុចស្តុបអង្គតាម៉ិញ ក្នុងទីតាំងភូមិត្រពាំងល្វាទី២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  កាលពីវេលាម៉ោង០៧និង៥០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០  ។

ជនសង្ស័យឈ្មោះ វង់ រិទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅផ្ទះលេខ៦៥ ផ្លូវលេខ១៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ស សេរី២០២០ ពាក់ផ្លាកលេខភ្នំពេញ1HY4343 ធ្វើសកម្មភាពឆក់កាបូប កម្មការិនីឈ្មោះ សាំង ឧត្តម ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើ ទៅអធិការដ្ឋាននគរបាលខណ្ឌធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនតុលាការចាត់ការតាមនីតិវិធីច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya