ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០! ចិន៖ ពីរថ្ងៃមកនេះគ្មានករណីឆ្លង COVID-19 ក្នុងប្រទេសសូម្បីតែ១ករណី ខណៈអ្នកជាសះស្បើយបន្តកើនឡើង

នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០! ចិន៖ ពីរថ្ងៃមកនេះគ្មានករណីឆ្លង COVID-19 ក្នុងប្រទេសសូម្បីតែ១ករណី ខណៈអ្នកជាសះស្បើយបន្តកើនឡើង

(ប៉េកាំង)៖ គ្មានករណីឆ្លងថ្មីនៃជំងឺ COVID-19 ត្រូវបានរាយការណ៍នោះទេ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅទូទាំងប្រទេសចិន ខណៈទីក្រុងវូហានវិញទាំងករណីឆ្លងថ្មី និងករណីសង្ស័យអំពីការឆ្លង COVID-19 ក៏គ្មាននោះដែរ។ ជាការកត់សម្គាល់នេះជាថ្ងៃទីពីរហើយដែលប្រទេសចិន គ្មានករណីឆ្លងថ្មីកើតឡើងសូម្បីតែមួយករណីនៅក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។

គណៈកម្មការសុខាភិបាលខេត្ដហ៊ូប៉ីបានឲ្យដឹងថា តួលេខសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅក្នុងខេត្តហ៊ូប៉ីទាំងមូល ដែលបូករួមទាំងទីក្រុងវូហានផងដែរនោះ មានចំនួន ៦៧,៨០០នាក់ បើគិតថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈតួលេខសរុប នៃអ្នកឆ្លងនៅទូទាំងប្រទេសចិនកើនដល់ ៨០,៩៦៧ករណី។

ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលចិន (NHC) ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញបានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧១,១៥០នាក់ហើយដោយក្នុងនោះ ៧៣០នាក់ទើបតែត្រូវបានគេអនុញ្ញាត ឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីពួកគេបានជាសះស្បើយឡើងវិញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 ទាំងអស់ចំនួន ៨០,៩៦៧ ករណីខាងលើនៅទូទាំងចិនដីគោក មានអ្នកជំងឺចំនួន ៣,២៤៨នាក់ បានស្លាប់បាត់បង់ជីវិត។

តាមរយៈតួលេខខាងលើ យើងអាចគណនាបានថា សម្រាប់ថ្ងៃព្រហស្បតិ៍ ទី ១៩ ខែមីនាម្សិលមិញនេះ មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹមតែ ៣៩នាក់ (ជាអ្នកដែលចូលមកប្រទេសចិន ឬអាចហៅបានថា ជាករណីនាំចូលជំងឺ COVID-19 ដែលត្រូវបានអាជ្ញាធរចិនធ្វើតេស្តរកឃើញ) និងស្លាប់ ០៣នាក់ប៉ុណ្ណោះនៅទូទាំងប្រទេសចិនតែម្តង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya