ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ដីព្រៃលិចទឹកដែលជាជំរកត្រីពងកូន កំពុងទទួលរងនូវការបាត់ បង់អស់ទាំងស្រុង នៅក្នុងអតិតដែនឡូត៍ លេខ ៦

ដីព្រៃលិចទឹកដែលជាជំរកត្រីពងកូន កំពុងទទួលរងនូវការបាត់ បង់អស់ទាំងស្រុង នៅក្នុងអតិតដែនឡូត៍ លេខ ៦

ខេត្តកំពង់ឆ្នាំង : ដីព្រៃលិចទឹកដែលជាដីព្រៃតំបន់ (៣) បី កំពុងពេញនិយមពីសំណាក់ជនខិលខូច ចូលលួច កាប់ឆ្ការទន្រ្ទានយកចែកគ្នាលក់យ៉ាងអនាធិបតេយ្យបំផុត គេពុំដែល
ឃើញអស់លោក សមត្ថកិច្ចជំនាញណាម្នាក់ក្នុងខេត្តកំពង់ឆ្នាំង ចាត់វិធានការក្តៅទៅលើក្រុមពួកប្រព្រឹត្តបទល្មើសទាំងនោះនៅឡើយទេ ។

 

ប្រជាពលរដ្ឋជាច្រើន ដែលពួកគាត់រស់នៅក្នុងស្រុកបរិបូរណ៍ ដោយធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអស់លោក សមត្ថកិច្ចជំនាញក្នុងខេត្តកំពង់ឆ្នាំងបណ្តែតបណ្តោយឲ្យក្រុមជនខិលខូចធ្វើសកម្មភាព កាប់ឆ្ការ ឈូសឆាយ ទន្រ្ទានកាន់កាប់ដីព្រៃលិចទឹកយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ឆ្នាំ ហើយគេពុំដែលឃើញអស់លោក សមត្ថកិច្ចជំនាញក្នុងខេត្តកំពង់ឆ្នាំង ធ្វើការទប់ស្កាត់ ឲ្យមានប្រសិទ្ធិភាពនោះទេ ។

 

យោងតាមប្រភព ព័ត៌មានពីប្រជាពលរដ្ឋក្នុងស្រុកបរិបូរណ៍បានឲ្យដឹងថា សមត្ថកិច្ចជំនាញ ចុះធ្វើការទប់ស្កាត់

និងបង្រ្កាប បទល្មើសគ្រប់រូបភាព ជារៀងរាល់ថ្ងៃ តែធន់ធានជលផល គ្រប់ប្រភេទ ទទួលរងនូវការបាត់បង់អស់ ជារៀងរាល់ថ្ងៃផងដែរ ហើយយើងក្រឡេកមើលសកម្មភាព ព្រៃលិចទឹកដែលជនខិលខូចធ្វើសកម្មភាព ចូលកាប់ឆ្ការ ជារៀងរាល់ថ្ងៃនៅចំណុច កោះរ៉ង ជាប់អតិតដែនឡូត៍លេខ ៦ ដែលជាឡូត៍អភិរក្សត្រីមេពូជ ស្ថិតក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ៕ ចាំអ៊ុតមើល

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya