ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០! បុគ្គលិកពេទ្យរបស់ចិនចាប់ផ្តើមចាកចេញពី Hubei ក្រោយការវាយលុកដោយ COVID-19 កាន់តែធូរស្រាលខ្លាំងមែនទែន

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០! បុគ្គលិកពេទ្យរបស់ចិនចាប់ផ្តើមចាកចេញពី Hubei ក្រោយការវាយលុកដោយ COVID-19 កាន់តែធូរស្រាលខ្លាំងមែនទែន

(ប៉េកាំង)៖  នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។  ក្រុមបុគ្គលិកផ្នែកវេជ្ជសាស្រ្ត ដែលត្រូវបានបញ្ជូនពីបណ្តាខេត្តជាច្រើននៃប្រទេសចិន ទៅខេត្តហ៊ូប៉ី (Hubei) ដែលជាចំណុចកណ្តាលនៃការផ្ទុះរាលដាលនូវជំងឺ COVID-19 ក្នុងប្រទេសនេះ ឥឡូវបានចាប់ផ្តើមចាកចេញពី ខេត្តភាគកណ្តាលចិនមួយនេះ ត្រឡប់ទៅកាន់ខេត្តរៀងៗខ្លួនវិញជាបណ្តើរៗហើយ ស្របពេលដែលការរាតត្បតនៅក្នុងប្រទេសចិន កាន់តែធូរស្រាលខ្លាំងមែនទែន។

នៅពេល COVID-19 បានចាប់ផ្តើមផ្ទុះឡើងខ្លាំងនៅក្នុងទីក្រុង វូហាន (Wuhan) នៃខេត្ត Hubei ក្រុមបុគ្គលិកផ្នែកវេជ្ជសាស្រ្តនៅតាមខេត្តដទៃៗទៀត រាប់ពាន់នាក់ ត្រូវបានបញ្ជូនទៅកាន់ខេត្ត Hubei ដែលជាសមរភូមិជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងជំងឺ ជាពិសេសកាលពីកំឡុងខែកុម្ភៈតែម្តង ជាពេលដែលករណីឆ្លង និងស្លាប់នៅក្នុងប្រទេសចិន ជាពិសេសក្នុងខេត្ត Hubei ផ្ទាល់ បានកើនឡើងឥតឈប់ឈរ និងយ៉ាងឆាប់រហ័ស។

គួរជម្រាបថា យ៉ាងណាមិញ ក្រោយការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺ COVID-19 ទីបំផុតនៅក្នុងខែមីនានេះ ចិនក៏ទទួលបានពន្លឺនៃភាពជោគជ័យ នៅក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងជំងឺនេះ។ បន្ទាប់ពីមានករណីឆ្លង និងស្លាប់ថ្មីច្រើនខ្លាំង ចាប់តាំងតែពីចុងខែមករា កាលពីថ្ងៃពុធសប្តាហ៍នេះ នៅក្នុងប្រទេស ចិនគ្មានករណីឆ្លងផ្ទាល់ នៅក្នុងប្រទេសសូម្បីតែម្នាក់ ដោយមានតែករណីនាំចូលពីក្រៅប្រទេសប៉ុណ្ណោះ (មិនរាប់ហុងកុង ម៉ាកាវ និងតៃវ៉ាន់)។

ទោះបីជាបែបនេះក្តី បុគ្គលិកយោធាជួរមុខមួយចំនួនទៀត នៅតែបន្តប្រតិបត្តិការនៅវូហានដដែល ជាពិសេសដើម្បីទប់ស្កាត់ការឆ្លងថ្មីៗ និងព្យាបាលអ្នកជំងឺនានាឲ្យជាសះស្បើយ។ នាពេលនេះ អ្វីដែលចិនកំពុងតែព្រួយបារម្ភគឺជានាំចូលជំងឺ COVID-19 ពីក្រៅប្រទេសចូលទៅវិញ ជាពិសេសពីខាងទ្វីបអឺរ៉ុប ដែលកំពុងបន្តមានរីករាលដាលខ្លាំង ហើយបានក្លាយជាចំណុចកណ្តាលថ្មី នៃការរាតត្បាតរបស់ជំងឺ COVID-19៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya