ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណី​គ្រឿងញៀន​ នៅមណ្ឌលគិរី

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណី​គ្រឿងញៀន​ នៅមណ្ឌលគិរី

មណ្ឌលគិរី​៖​ ​កាលពី​យប់​ថ្ងៃទី​១៨​ឈានចូល​ថ្ងៃទី​១៩ មីនា ២០២០​ កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៣​នាក់​ក្នុងករណី​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​។​

​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ​ពាក់ព័ន្ធ​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ឈ្មោះ​ពិន​ស្រី​ល័​ក្ខ​ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ​។​ ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​អូរ​ស្ពាន​សង្កាត់​ស្ពាន​មានជ័យ​ក្រុង​សែន​មនោ​រម្យ​។​

​ក្រោយ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់នេះ​បាន​ឆ្លើយ​សារភាពថា​ ខ្លួន​ទទួលបាន​ថ្នាំញៀន​ពី​មេ​នៅ​ស្រុក​កែវ​សីមា​ ដូច្នេះ​កម្លាំង​បាន​ចុះ​ប្រតិបត្តិការ​បន្តទៅ​ស្រុក​កែវ​សីមា​ដើម្បី​បង្ក្រាប​មុខសញ្ញា​បន្ថែម​។

ជនសង្ស័យ​ឈ្មោះ​ហ៊ីម​ណុប​ហៅ​ឆើត​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ៣.​ឈ្មោះ ឈី​ន ចំរើន ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។​

វត្ថុតាង​ដកហូត​រួមមាន ៖​ ម្សៅ​ក្រាម​ស​ថ្លា (​ម៉ា​ទឹកកក​) ០៨​កញ្ចប់ ស្មើនឹង​១០,៦​ក្រាម ។​ម៉ូតូ​២​គ្រឿង (Honda 125 ០១​គ្រឿង , Honda wave១​គ្រឿង​)​ទូរ​សព្ទ័​ដៃ​៤​គ្រឿង​ចិញ្ចៀន​ធ្វើ​ពី​លោហៈធាតុ​ពណ៌​លឿង ១​វង់​ទឹកប្រាក់​១២០០.០០០​រៀល​កាបូប​ដាក់​ប្រាក់​១​ថង់​(​សម្រាប់​វិច​ខ្ចប់​សារធាតុ​ញៀន​)​មួយចំនួន​។​

​ជនសង្ស័យ​ទាំងបី​នាក់ ​ត្រូវបាន​កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ​និង​បន្ត​នីតិវិធី​នៅ​បញ្ជាការដ្ឋាន​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya