ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ស្ត្រីម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែក២នាក់ទៀត រងរបួសស្រាល គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបុកម៉ូតូ នៅបន្ទាយមានជ័យ

ស្ត្រីម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែក២នាក់ទៀត រងរបួសស្រាល គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបុកម៉ូតូ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ:  យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ស្ត្រីម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែក២នាក់ទៀត រងរបួសស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងដោយរថយន្តបុកម៉ូតូ នៅវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ៖ ស្ត្រីដែលស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ឈ្មោះ ម៉ន ស្រីស ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែក២នាក់ទៀត រងរបួសស្រាល ឈ្មោះ ជា ហាង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ និងឈ្មោះ ម៉ន សាត ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ។

នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ជា ហាង បានបើកបរម៉ូតូម៉ាកឃ្លីក ពណ៌ខ្មៅ គ្មានផ្លាកលេខ មានអ្នករួមដំណើរជាស្រ្តី២នាក់ ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចខាងលើ មានរថយន្ត១គ្រឿងមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បើកបរក្នុងទិសដៅស្របគ្នា បានបុកម៉ូតូពីក្រោយបណ្តាលឲ្យដួលស្ត្រីម្នាក់ឈ្មោះ ម៉ន ស្រីស បោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែកអ្នកបើកបរ និងស្រ្តីរួមដំណើរម្នាក់ទៀត រងរបួសស្រាល ត្រូវបានបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ។ ចំណែកម៉ូតូខូចខាតស្រាល ហើយជនរងគ្រោះ ដែលស្លាប់ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya