ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០! ឧបករណ៍ពិនិត្យរកមេរោគ COVID-19 មកពីចិនចំនួន ៣,០០០ឈុត ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល

នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០! ឧបករណ៍ពិនិត្យរកមេរោគ COVID-19 មកពីចិនចំនួន ៣,០០០ឈុត ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល

(ភ្នំពេញ)៖  នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ឧបករណ៍ពិនិត្យរកមេរោគ COVID-19 មកពីប្រទេសចិន ចំនួន ៣,០០០ឈុត បានដឹកមកដល់ប្រទេសកម្ពុជា ហើយត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលហើយ  នៅទីស្តីការក្រសួងសុខាភិបាល។

ឧបករណ៍ពិនិត្យរកមេរោគត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល តាមរយៈក្រុមហ៊ុន Wuxi Techstar Technology Co.Ltd. និងសមាគមប្រឹក្សាសុខភាពប្រជាជន។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែង ក្នុងពេលទទួលឧបករណ៍ទាំងនោះថា ឧបករណ៍នេះ បានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើឱ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃមេរោគកូរ៉ូណាថ្មី (COVID-19)។

ជំនួយមនុស្សធម៌របស់ក្រុមហ៊ុន Wuxi Techstar Technology Co.Ltd. និងសមាគមប្រឹក្សាសុខភាពប្រជាជន ដែលបានផ្តល់ជូនលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ដើម្បីឱ្យមកក្រសួងសុខាភិបាល ប្រើប្រាស់ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននៃវីរុសកូវីដ១៩នេះ។

ឧបករណ៍ទាំងនេះ ចូលរួមចំណែកពង្រឹងសមត្ថភាពឆ្លើយតបបន្ទាន់ មិនត្រឹមតែចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់នៅពេលណាដែលមានការផ្ទុះការរាត ត្បាតនៃជំងឺឆ្លង ផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya