ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួក០៣នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការឃាត់ខ្លួនបានភ្លាមៗ ករណីឆក់ទូរស័ព្ទ នៅភ្នំពេញ

ជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួក០៣នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការឃាត់ខ្លួនបានភ្លាមៗ ករណីឆក់ទូរស័ព្ទ នៅភ្នំពេញ

ភ្នំពេញ៖ កាលពីលាម៉ោ២០ និង៤០នាទីយប់ ថ្ងៃទី១៨ខែមីនាឆ្នាំ២០២០ នៅចំណុចតាផ្លូវណតប្រ៊ីត ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនសង្ស័យ០២នាក់ក្នុងចំណោមបក្ខពួក០៣នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការឃាត់ខ្លួន បានភ្លាមៗខណៈពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះម្នាក់បានហើយតែរត់មិនរួច។
ជនសង្ស័យ២នាក់ ១-ឈ្មោះ ហេង ដារ៉ូ ភេទប្រុស អាយុ២២ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ (មានសារធាតុញៀន) , ២-ឈ្មោះ អ៊ី តុលា ភេទប្រុស អាយុ៣០ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ជា សុជាតិ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
នៅមុនពេលកើតហេតុនារីរងគ្រោះ បានជិះម៉ូតូ១គ្រឿងធ្វើដំណើតាមបណ្តោយផ្លូវណតប្រីតហើយក៏ឈប់ អង្គុយលេងជាមួយនឹងសង្សារ ហើយក៏ដកទូរស័ព្ទមក ស្រាប់តែក្រុមជនសង្ស័យធ្វើសកម្មភាពឆក់ពេលនោះជនរងគ្រោះស្រែកថាចោរៗ ស្របពេលដែលកម្លាំងនគរបាលប៉ុស្តិ៍ដែលកំពុងល្បាតឃើញទាន់ក៏ចេញជួយដេញចាប់បានជនសង្ស័យ២នាក់ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។
សម្ភារៈបន្សល់ទុក ៖ ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកអាយហ្វូន ប្រគល់ឲ្យជនរងគ្រោះវិញ , ម៉ូតូ០២គ្រឿង (១-ម៉ូតូម៉ាកស្មាស់ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1BL-5284 , ២-តូម៉ាកអាយខុន ពណ៌សលាយលឿង ពាក់ស្លាកលេខភ្នំពេញ1BQ-6191 (របស់ជនសង្ស័យ) ។
ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya