ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០! រដ្ឋកាលីហ្វរញ៉ា ៖ មនុស្សគ្មានផ្ទះសម្បែងជាង៦០,០០០នាក់ អាចប្រឈមមុខនឹងការឆ្លងជំងឺ COVID-19

នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០! រដ្ឋកាលីហ្វរញ៉ា ៖ មនុស្សគ្មានផ្ទះសម្បែងជាង៦០,០០០នាក់ អាចប្រឈមមុខនឹងការឆ្លងជំងឺ COVID-19

(វ៉ាស៊ីនតោន)៖  អាជ្ញាធររដ្ឋកាលីហ្វរញ៉ា នៃសហរដ្ឋអាមេរិកបានអះអាងថា ប្រជាជនដែលគ្មានផ្ទះសម្បែងជាង

៦០,០០០ នាក់ អាចប្រឈមមុខនឹងការឆ្លងជំងឺ COVID-19 នៅក្នុងរយៈពេល ០៨សប្តាហ៍ខាងមុខ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។

ដើម្បីជាវិធានការទប់ស្កាត់កុំឲ្យជំងឺ COVID-19 អាចរីករាលដាលដល់ក្រុមមនុស្សគ្មានផ្ទះសម្បែង លោក Gavin

Newsom ដែលជាអភិបាលរដ្ឋកាលីហ្វរញ៉ា បានចេញបទបញ្ជាប្រតិបត្តិមួយដែលអនុញ្ញាតឲ្យបញ្ចេញកញ្ចប់

ថវិកាចំនួន ១០០ លានដុល្លាអាមេរិកដល់ទីក្រុង និងតំបន់នានាទូទាំងរដ្ឋកាលីហ្វរញ៉ា ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងទៅលើក្រុមមនុស្សគ្មានផ្ទះសម្បែង។ ព្រមជាមួយគ្នានោះ លោកក៏បានបញ្ជាឲ្យយកទូរស្នាក់នៅចល័តចំនួន១,៣០០ទូរ សម្រាប់ប្រើប្រាស់ជាលំនៅដ្ឋានបណ្តោះអាសន្នដល់ពួកគេផងដែរ។

លើសពីនោះទៀត លោកអភិបាលរដ្ឋក៏បានចេញបទបញ្ជាប្រតិបត្តិមួយទៀត ឲ្យបញ្ចេញទឹកប្រាក់ចំនួន

៥០លានដុល្លារ ដើម្បីប្តូរសណ្តាគារមួយចំនួនទៅជាកន្លែង ដែលមនុស្សគ្មានផ្ទះសម្បែងទាំងនោះ អាចស្នាក់នៅដាច់ដោយឡែកថែមទៀតផង ប្រសិនបើពួកគេឆ្លងជំងឺ។

គួរជម្រាបថា រដ្ឋកាលីហ្វរញ៉ាដែលជារដ្ឋមានប្រជាជនរស់នៅច្រើនជាងគេរបស់សហរដ្ឋអាមេរិក បានស្ថិតក្នុង

ចំណោមរដ្ឋ ដែលមានអ្នករងគ្រោះធ្ងន់ធ្ងរបំផុតដោយសារការឆ្លងរីករាលដាលនៃ COVID-19។ បើគិតត្រឹមល្ងាចថ្ងៃពុធ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) រដ្ឋមួយនេះបានរាយការណ៍ថា ពីករណីឆ្លងសរុប៥៩៨ករណី ក្នុងនោះ ១៧នាក់បានស្លាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya