ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ទាយដបសាំងចាក់ដុតផ្ទះអ្នកស្រុក ឃាត់ខ្លួនសង្ស័យម្នាក់ ​នៅបន្ទាយមានជ័យ

ទាយដបសាំងចាក់ដុតផ្ទះអ្នកស្រុក ឃាត់ខ្លួនសង្ស័យម្នាក់ ​នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ មុខស្តង់អេតចាយយាយម៉ៅ ក្នុងភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ បុរសចិត្តខ្លាំងទាញដបសាំងដុតផ្ទះអ្នកស្រុកត្រូវសមត្ថកិច្ចឃាត់ខ្លួន បង្កការភ្នាក់ផ្អើលទាំងកណ្តាលថ្ងៃ តែសំណាងអ្នកភូមិនាំគ្នាជួយពន្លត់ទាត់ពេលវេលា ដែលមិនធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិធំដុំអ្វីឡើយ។
ជនសង្ស័យឈ្មោះ ហ៊ឹម សាមាន ភេទប្រុស អាយុជាង២៤ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើ ជិៈកង់មកដល់កន្លែងកើតហេតុ បានធ្វើសកម្មភាពទាញដបសាំងដែលម្ចាស់ផ្ទះកំពុងដាក់តាំងលក់ រួចទាញដែកកេះពីហោប៉ៅរបស់ខ្លួនចាក់ដុត តែសំណាងល្អអ្នកភូមិបានផ្អើលឆោឡោជួយពន្លត់ទាន់ពេលវេលា។
ជនសង្ស័យខាងលើធ្លាប់ជាកូនជាងធ្វើផ្ទះឲ្យខ្លួន ហើយលោកក៏មិនដែលជំពាក់ប្រាក់ថ្លៃឈ្នួលជនសង្ស័យដែរ មិនត្រឹមតែប៉ុណ្ណោះជនសង្ស័យក៏ធ្លាប់អុកឡុកផ្ទះជួលរបស់ខ្លួនកាលពីរថ្ងៃមុនផងដែរ។ លោកបញ្ជាក់ថា មិនដែលមានទំនាស់អ្វីជាមួយជនសង្ស័យឡើយ ហើយក៏មិនដឹងថា ជនសង្ស័យគុំគួនរឿងអ្វីដែរ។  ជនសង្ស័យ ត្រូវបានកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល នាំខ្លួនយកសួរនាំកសាងសំណុំរឿងបញ្ជូនបន្តតាមនីតីវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya