ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០! ចំនួនអ្នកឆ្លង COVID-19 ទូទាំងអាមេរិកកើនដល់ ៨,៧៣៦ករណី ក្នុងនោះ១៤៩នាក់ស្លាប់

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០! ចំនួនអ្នកឆ្លង COVID-19 ទូទាំងអាមេរិកកើនដល់ ៨,៧៣៦ករណី ក្នុងនោះ១៤៩នាក់ស្លាប់

(វ៉ាស៊ីនតោន)៖  ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនដល់ ៨,៧៣៦ករណីហើយ

ក្នុងនោះអ្នកជំងឺ ១៤៩នាក់បានស្លាប់។ នេះបើតាមមជ្ឈមណ្ឌលអាមេរិកសម្រាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លង CDC ដកស្រង់ផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។

បើតាម CDC អ្នកឆ្លងថ្មីៗចំនួន ៧០ករណី គឺជាពលរដ្ឋធ្វើមាតុភូមិនិវត្តន៍មកកាន់សហរដ្ឋអាមេរិក ជាពិសេសគឺពល

រដ្ឋអាមេរិក ដែលត្រូវបានជម្លៀសចេញពីកប៉ាល់ ដាយមិនដ៍ ព្រីនសេស (Diamond Princess) នៅក្នុងប្រទេសជប៉ុន។ ចំណែកឯ ៨,៦៦៦ ករណីផ្សេងទៀតត្រូវបានរាយការណ៍ នៅក្នុងសហរដ្ឋអាមេរិក។ បច្ចុប្បន្នរដ្ឋទាំង ៥០ នៅក្នុងសហរដ្ឋអាមេរិកសុទ្ធតែមានករណីឆ្លង COVID-19។

គួរបញ្ជាក់ថា ក្នុងចំណោមរដ្ឋទាំង ៥០ រដ្ឋញូយ៉កមានសភាពធ្ងន់ធ្ងរជាងគេ នៃការឆ្លងរាលដាល COVID-19 ដោយមានចំនួនអ្នកឆ្លងរហូតដល់លើស ២,៩០០ករណី ខណៈរដ្ឋវ៉ាស៊ីនតោនស្ទេតមានអ្នកឆ្លង ១,១៨៧ករណី និងរដ្ឋកាលីហ្វ័រញ៉ា ៦៩០ករណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya