ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នាថ្ងៃ ទី១៩ ខែមីនា ឆ្នាំ២០២០! ប្រធាន WHO ប្រកាស៖ «COVID-19 ជាសត្រូវប្រឆាំងមនុស្សជាតិ! គ្រប់ប្រទេសត្រូវរួមគ្នាជាធ្លុងមួយដើម្បីប្រយុទ្ធ»

នាថ្ងៃ ទី១៩ ខែមីនា ឆ្នាំ២០២០! ប្រធាន WHO ប្រកាស៖ «COVID-19 ជាសត្រូវប្រឆាំងមនុស្សជាតិ! គ្រប់ប្រទេសត្រូវរួមគ្នាជាធ្លុងមួយដើម្បីប្រយុទ្ធ»

(ហ្សឺណែវ)៖  ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បានហៅវីរុសកូរ៉ូណាថ្មី (COVID-19) ថាជា «សត្រូវប្រឆាំងមនុស្សជាតិ» ខណៈដែលចំនួនអ្នកឆ្លងសរុបនៅទូទាំងសកលលោក បានកើនដល់ជាង ២០០,០០០នាក់ ក្នុងនោះជាង ៨,០០០នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលជាទីស្នាក់កណ្តាលរបស់ WHO លោក Tedros បានលើកឡើងយ៉ាងដូច្នេះថា «វីរុសកូរ៉ូណានេះកំពុងតែបង្កការគំរាមកំហែង មិនធ្លាប់មានពីមុនមកឡើយចំពោះយើង។ បណ្តាប្រទេសនៅគ្រប់តំបន់ ចាំបាច់ត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីប្រយុទ្ធនឹងសត្រូវរួមនេះ»។

លោក Tedros ក៏បានព្រមានផងដែរថា ស្ថានការណ៍នឹងអាចផ្លាស់ប្តូរ យ៉ាងឆាប់រហ័សបំផុត ដែលតម្រូវឲ្យគ្រប់ គ្នាត្រៀមខ្លួនទុកជាមុន ដើម្បីរឿងរ៉ាវអាក្រក់ដែលនឹងកើតឡើង។ បើតាមប្រមុខ WHO នៅតំបន់អាហ្វ្រិកមានការ ឆ្លងជំងឺរាតត្បាតសកល COVID-19 តិចតួចនៅឡើយ ហេតុដូច្នេះដំបូន្មានដ៏ល្អបំផុតនាពេលនេះ គឺបណ្តាប្រទេសអាហ្វ្រិកត្រូវតែត្រៀមខ្លួន សម្រាប់់ស្ថានការណ៍អាក្រក់ភ្លាមៗ ចាប់ពីថ្ងៃនេះតទៅតែម្តង។

គួរបញ្ជាក់ថា ចាប់តាំងពីប្រទេសចិនបានធូរស្រាលខ្លាំង ក្រោយការរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតដោយសារ COVID-19

នោះ បណ្តាប្រទេសអឺរ៉ុបបានក្លាយជាកន្លែងរងគ្រោះធ្ងន់បន្ត ដែលនេះជាមេរៀនដ៏អាក្រក់មួយ សម្រាប់តំបន់ផ្សេងទៀតលើពិភពលោក ដែលមិនទាន់មានការផ្ទុះករណីឆ្លង និងស្លាប់ច្រើននៅឡើយនោះ ឲ្យបង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំងក្លា៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya