ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ធំ

បុរសម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ធំ

កំពង់ធំ:  លើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ភូមិគរ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះ

ថ្នាក់ចរាចរណ៍ ម៉ូតូបុកគោយន្ដកន្ត្រៃយ៍ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៧និង១៥នាទីយប់  ។

ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1FG-5349 បើកបរទិសដៅពីលិចទៅកើតដោយឈ្មោះ ឃី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិបទុម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុពាក់មួកសុវត្ថិភាព។
អ្នកបើកបរគោយន្ដកន្ត្រៃយ៍ មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនពីកន្លែងកើតហេតុបាត់ បើកបរទិសដៅពីកើតទៅលិច។ សមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយក វត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលចំណារលើ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya