ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០! អ៉ីតាលីកាន់តែបង្ហាញសញ្ញាធ្ងន់ អ្នកជំងឺ COVID-19 ៤៧៥នាក់ទៀតស្លាប់ក្នុងមួយថ្ងៃ, អ្នកស្លាប់សរុបជិត៣,០០០នាក់

នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០! អ៉ីតាលីកាន់តែបង្ហាញសញ្ញាធ្ងន់ អ្នកជំងឺ COVID-19 ៤៧៥នាក់ទៀតស្លាប់ក្នុងមួយថ្ងៃ, អ្នកស្លាប់សរុបជិត៣,០០០នាក់

(រ៉ូម)៖ ចំនួនមនុស្សស្លាប់ដោយសារតែវីរុសកូរ៉ូណាថ្មី (COVID-19) បានកើនឡើងដល់ជិត ៣,០០០នាក់ហើយ ក្រោយពីអ្នកជំងឺប្រមាណ ៤៧៥នាក់ទៀតបានស្លាប់នៅក្នុងពេលតែមួយថ្ងៃ ដែលជាអត្រាមរណខ្ពស់បំផុត មិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីវីរុសនេះផ្ទុះឡើងនៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយ BBC នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។

ជុំវិញព័ត៌មានដ៏គួរឲ្យព្រួយបារម្ភខាងលើនេះ នាយកទទួលបន្ទុកគ្រាមានអាសន្ន របស់អង្គការសុខភាពពិភពលលោក WHO លោក ម៉ៃក៍ រីយ៉ាន (Mike Ryan) បានលើកឡើងថា ចំនួនមនុស្សស្លាប់កើនឡើងយ៉ាងគំហុកបែបនេះនៅអ៉ីតាលី ក៏ព្រោះតែការខ្វះខាតនៅក្នុងវិស័យសុខាភិបាល ហើយអត្រាមនុស្សចាស់ នៅក្នុងតំបន់ភាគខាងជើង ជាពិសេសតំបន់ ឡុំបាឌី (Lombardy) ដែលមានមនុស្សស្លាប់រហូតដល់ ៣១៩នាក់កាលពីថ្ងៃពុធនោះ ក៏មានខ្ពស់ផងដែរ។

គួរបញ្ជាក់ថា ចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងអ៉ីតាលី បានកើនឡើងដល់ ៣៥,៧១៣ករណី ក្នុងនោះជិត ៣,០០០នាក់ស្លាប់ និង ៤,០០០នាក់ជាសះស្បើយ។ មនុស្សស្លាប់ភាគច្រើនបំផុតត្រូវបានគេរាយការណ៍ថា ជាមនុស្សមានវ័យចំណាស់ និងមានជំងឺប្រចាំការជាដើម៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya