ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ៤នាក់ ករណីលួច និងរក្សាទុកនូវសារធាតុញៀន នៅប៉ៃលិន

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ៤នាក់ ករណីលួច និងរក្សាទុកនូវសារធាតុញៀន នៅប៉ៃលិន

ប៉ៃលិន:  កាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ក្រោមការដឹកនាំបញ្ជាពីលោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន ឲ្យលោកអនុសេនីយ៍ឯក ជា សុត្រា នាយប៉ុស្តិ៍អូរតាវ៉ៅ បានដឹកនាំកម្លាំងប៉ុស្ដិ៍ សុំការសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ដោយមានការសម្របសម្រួសពីលោក ថុល គឹមហ៊ឹង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដប៉ៃលិន បានចុះឆែកឆេរផ្ទះមួយកន្លែង ស្ថិតនៅក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ដែលពាក់ព័ន្ធក្នុងករណីលួចទូរស័ព្ទដៃ និងលុយមួយចំនួន ចំណុចកន្លែងតាំងពិព័រណ៍ ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ។

ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ដកហូតវត្ថុតាងដែលរកឃើញរួមមាន ទូរស័ព្ទដៃចំនួន ២គ្រឿង (ម៉ាក វីវូ ពណ៌ក្រហម ០១គ្រឿង និងម៉ាក IPHONE XS MAX ពណ៌មាស ០១គ្រឿង) ម្សៅក្រាមពណ៌សថ្លា សង្ស័យម៉ាទឹកកក ចំនួន ៣កញ្ចប់តូច និងសម្ភារ:សម្រាប់ជក់មួយចំនួន ។

ជនសង្ស័យទាំង ០៤នាក់មានឈ្មោះ៖
១.ឈ្មោះ ម៉ៅ សំរស់ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន (ត្រូវជាម្ចាស់ផ្ទះ)។
២.ឈ្មោះ យ៉ែម សិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។
៣.ឈ្មោះ ពុធ វណ្ណារុំ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។
៤.ឈ្មោះ ឆន រដ្ឋា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya