ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួនមេបញ្ជាការផ្នែកសឹករង រួចបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារហើយ ស្រុកកៀនស្វាយ នៅកណ្តាល

ចាប់ខ្លួនមេបញ្ជាការផ្នែកសឹករង រួចបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារហើយ ស្រុកកៀនស្វាយ នៅកណ្តាល

កណ្តាល​៖ ​នៅ​​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០២០ លោក​គឹម​ សុវណ្ណ​ មេបញ្ជាការផ្នែក​សឹក​រង​ ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល ​ត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន​ ​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកណ្តាល​ពាក់ព័ន្ធ​បទល្មើស​លួច​លក់​អចលនទ្រព្យ​អ្នកដទៃ​។​

លោក​ទិន​សុចិ​ត្រា​ព្រះរាជអាជ្ញារង ​និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល បានបញ្ជាក់ នៅ​រសៀល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ នេះ ថា ពិតជា​មានការ​ចាប់ខ្លួន​លោក គឹម សុវណ្ណ​ប្រាកដ​មែន​។​ដោយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់លោក ងួន វុទ្ធី ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល ។​ លោក ទិន សុចិ​ត្រា អះអាងថា ពេលនេះ លោក គឹម សុវណ្ណ ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ហើយ ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya