ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីឆក់ទូរស័ព្ទ នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីឆក់ទូរស័ព្ទ នៅភ្នំពេញ

ភ្នំពេញ៖ កាលពីម៉ោង ១២និង៤៥នាទីយប់ ឈានចូល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទ លួច (ឆក់ទូរស័ព្ទដៃមិនបានសម្រេច) ពីជនជាតិចិន កំពុងដើរថ្មើរជើង ។

ជនសង្ស័យមាន ១-ឈ្មោះ សោម វណ្ណៈ ហៅឃ្លាំង អាយុ១៦ ឆ្នាំមុខរបរជាងជុសជុលរថយន្ត ទីកន្លែង ស្នាក់នៅផ្ទះ២៩៩ផ្លូវលេខ១០ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅឃ្លាំងរថយន្តដឹកដី ផ្លូវលេខ៣១០ ភូមិពញាពន់ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ជាអ្នកឆក់)។ ២-ឈ្មោះ ដន វណ្ណា ហៅ វាន់ដា អាយុ១៧ឆ្នាំ មុខរបរបោចមាន់ ស្នាក់នៅបន្ទប់ជួល ផ្លូវលំភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាអ្នកបើកម៉ូតូ) ។

ក្រោយពីជនសង្ស័យទាំង២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះពុំបានសម្រេចរួចមក បង្ក ឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញដេញស្ទាក់ ចាប់បានភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ជនសង្ស័យទាំង២នាក់ត្រូវបាន បញ្ជូនទៅការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោស តាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya