ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» ព័ត៌មានជាតិ » កញ្ញា ចំរើន សុភ័ក្ត្រ តារាចម្រៀង​​ផលិតកម្ម​ហង្ស​មាស ត្រូវបានជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆ្កឹះសោទ្វាររថយន្តប៉ុនប៉ងលួច មើលតាមកាមេរ៉ាសុវត្ថិភាពឃើញ ក៏ទូរស័ព្ទប្តឹងសមត្ថកិច្ច ឃាត់ខ្លួនបាន

កញ្ញា ចំរើន សុភ័ក្ត្រ តារាចម្រៀង​​ផលិតកម្ម​ហង្ស​មាស ត្រូវបានជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆ្កឹះសោទ្វាររថយន្តប៉ុនប៉ងលួច មើលតាមកាមេរ៉ាសុវត្ថិភាពឃើញ ក៏ទូរស័ព្ទប្តឹងសមត្ថកិច្ច ឃាត់ខ្លួនបាន

ភ្នំពេញ៖ កាលពីវេលាម៉ោង ៣និង១០នាទីរំលង​អធ្រាត្រឈានចូល ថ្ងៃទី១៦  ខែមីនា  ឆ្នាំ២០២០ នៅចំណុចមុខ ផ្ទះលេខ ១៨៣ និងផ្ទះលេខ១៨៥  ផ្លូវលេខ៣១  ភូមិ ព្រែកតាឡុង  សង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ រាជធានីភ្នំពេញ   ។

ជនសង្ស័យមានឈ្មោះ ហ៊ឹង ប៊ុនរតនៈ ហៅម៉ាប់ ភេទ  ប្រុស អាយុ ៤០ឆ្នាំ   ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៥៧២ ផ្លូវបេតុង ភូមិ ត្នោតជ្រុំ២ សង្កាត់បឹងទំពុនទី២  ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ  ជាងកាត់សក់  (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។

ចំណែកជនរងគ្រោះមាន២នាក់៖ ទី១ឈ្មោះ ហ៊ល ចំរើន  ភេទប្រុស អាយុ៥៦ ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាឪពុក កញ្ញា ចំរើន សុភ័ក្ត្រ ជាតារាចម្រៀង​​ផលិតកម្ម​ហង្ស​មាស) ទីលំនៅ ផ្ទះលេខ១៨៥  ផ្លូវលេខ៣១  ភូមិព្រែកតាឡុង  សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ មុខរបរនៅផ្ទះ (ជាម្ចាស់រថយន្តម៉ាកព្រូស ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AF 1505 ) ។

ជនរងគ្រោះ ទី២ឈ្មោះ ហង្ស វាសនា  ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ផ្ទះលេខ ១៨៣ ផ្លូវលេខ៣១  ភូមិ ព្រែកតាឡុង  សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ (ជាម្ចាស់រថយន្តម៉ាកព្រូស ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F 1790)  ។

សម្ភារខូចខាត៖ ខូចសោទ្វាររថយន្តចំនួន០២គ្រឿង ៖ម៉ាកព្រូស ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AF 1505  និង  ម៉ាកព្រូស ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F 1790 ។

ចំណែកវត្ថុតាងចាប់យកមាន ៖ ដែកចុងស្រួចចំនួន០១, ក្បាល​សោ​លេខ១០ចំនួន០១, ក្បាលសោលេខ១២ចំនួន០១, ក្បាលសោលេខ១៤​ចំនួន០១ ,សោបំពង់លេខ៨ចំនួន០១ , ដែកសម្រាប់ស៊កក្បាលសោចំនួន ០១ ដើម , ពិលចំនួន០១, ទុលឡឺវីសចំនួន០១, មួកសុវត្ថិភាព ពណ៍ស ចំនួន ០១ និង ម៉ូតូ០១គ្រឿងម៉ាកអាយខន ពណ៍បៃតង ពាក់ស្លាកលេខ ភ្នំពេញ 1CP 2348  ( ជារបស់ជនសង្ស័យ)  ។  ​

ប្រភពព័ត៍មានពីកញ្ញា ចំរើន សុភ័ក្ត្រ តារាចម្រៀង​ផលិតកម្ម​​ហង្ស​មាស បាន​បង្ហោះ​វីដេអូ​មួយ​តាមរយះ​កាមេរ៉ា​សុវត្ថិភាព ក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា​ មានករណីចោរ​ម្នាក់ ​បានធ្វើ​សកម្មភាព​​ចូល​គាស់​ទ្វារ​រថយន្ត​របស់​កញ្ញា ដែល​ចត​នៅមុខ​ផ្ទះ បំរុង​លួច​យកទៅ ដោយ​មិន​ញញើត​ទាល់តែសោះ បើទោះជា​ផ្ទះ​កញ្ញា​បាន​បើកភ្លើង​នៅមុខ​ផ្ទះ​ក៏ដោយ​ ។ ប៉ុន្តែសំណាង​ហើយ ដែល​ចោរ​នោះបាន​បាក់​សោ ខណៈដែលកំពុង​ចាក់​គាស់ កុំ​អី​ឡាន​របស់​កញ្ញា​នឹងត្រូវ​បាន​ជិះ​យកទៅ​បាត់ទៅហើយ ។​​

គណនីហ្វេ​ស​ប៊ុករបស់​កញ្ញា ចំរើន សុភ័ក្ត្រ បានសរសេរសារអរគុណ​ដល់​អធិការ​នគរ​បាល​ខ​ណ្ឌ​មានជ័យ​​ថា​ «​នាង​ខ្ញុំ ​ចំ​រើន សុភ័ក្ត្រ សូម​ថ្លែងអំណរគុណ​ដល់​លោកពូ ម៉េង​វិមាន​ដា​រា ដែលជា​អធិការ​ខណ្ឌមានជ័យ ដែល​បាន​ចាប់​ជន​ល្មើស​គាស់​រថយន្ត​នៅផ្ទះ​របស់​នាង​ខ្ញុំ​ បានត្រឹមតែ​មួយ​យប់ ក្នុងនាម​នាង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ ពិតជា​សប្បាយចិត្ត​យ៉ាងខ្លាំង ជា​ចុងក្រោយ​សូមឲ្យ​គ្រប់​អង្គភាព​ទាំងអស់​ មាន​សុខ​ភាពល្អ​កម្លាំង​មាំមួន​ដើ​ម្បី​ជា​ម្លប់​របស់​ប្រជាពលរដ្ឋ​បន្តទៀត» ។ ជនសង្ស័យឈ្មោះ ហ៊ឹង ប៊ុនរតនៈ ហៅ ម៉ាប់   ឃាត់ខ្លួននៅអធិការដ្ឋាននគរ​បាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya