ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នាថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០! កូរ៉េខាងត្បូងនៅតែសង្ឃឹមថា ខ្លួនអាចធូរស្រាលពីបញ្ហា COVID-19 ខណៈអ្នកឆ្លងកើនដល់៨,៤១៣ករណី ក្នុងនោះ៨៤នាក់ស្លាប់

នាថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០! កូរ៉េខាងត្បូងនៅតែសង្ឃឹមថា ខ្លួនអាចធូរស្រាលពីបញ្ហា COVID-19 ខណៈអ្នកឆ្លងកើនដល់៨,៤១៣ករណី ក្នុងនោះ៨៤នាក់ស្លាប់

(សេអ៊ូល)៖ នេះបើយោងតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA អាជ្ញាធរសុខាភិបាលប្រទេសកូរ៉េខាង ត្បូងនាថ្ងៃពុធ ទី ១៨ ខែមីនា ឆ្នាំ២០២០ នេះបានរាយការណ៍ពីករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៩៣នាក់បន្ថែមទៀត ដោយបានរក្សានិន្នាការធ្លាក់ចុះ «បួនថ្ងៃជាប់ៗគ្នា» មកហើយនៃការឆ្លងប្រចាំថ្ងៃតិចជាង ១០០ករណី។ ទោះជាយ៉ាងណា ក្តីបារម្ភអំពីការផ្ទុះឡើងករណីឆ្លងថ្មីជាចង្កោមតូចៗ នៅតែបន្តកើតមាន។

មជ្ឈមណ្ឌលកូរ៉េខាងត្បូងសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ (KCDC) បានឲ្យដឹងថា ករណីឆ្លងថ្មីៗប្រចាំថ្ងៃក្នុង ប្រទេសមួយនេះ ត្រូវបានគេកត់សម្គាល់ថា មានអត្រាឆ្លងតិចជាង ១០០ករណីក្នុងរយៈពេល ០៤ថ្ងៃជាប់ៗគ្នាមកហើយ ដោយនៅព្រឹកថ្ងៃពុធនេះ KCDC បានរាយការណ៍ពីអ្នកឆ្លង COVID-19 ចំនួន ៩៣នាក់បន្ថែមទៀតត្រូវបានរកឃើញ។

និន្នាការធ្លាក់ចុះ នៃចំនួនអ្នកឆ្លងថ្មីៗ បូករួមទាំងសន្ទុះនៃអ្នកដែលបានជាសះស្បើយឡើងវិញ ពីជំងឺដ៏កាចសាហាវនេះ វាបានបង្កើតចេញជាក្តីសង្ឈឹមថា ប្រទេសអាស៊ីមួយនេះដែលទទួលរងការផ្ទុះរីករាលដាល នៃជំងឺនេះខ្លាំងជាងគេបំផុតបន្ទាប់ពីចិន អាចនឹងត្រូវបិទបញ្ចប់នាពេលដ៏ខ្លីខាងមុខ ប៉ុន្តែទោះជាយ៉ាងណា អាជ្ញាធរបានសម្តែងក្តីព្រួយបារម្ភ អំពីការផ្ទុះករណីឆ្លងជាចង្កោម ដែលនៅតែអាចកើតមានទៀត។

អាជ្ញាធរកូរ៉េខាងត្បូងបានធ្វើយុទ្ធនាការត្រួតពិនិត្យ យ៉ាងទូលំទូលាយលើមូលដ្ឋានរាប់ពាន់កន្លែង ដែលមានហានិភ័យខ្ពស់ ក្នុងនោះរួមមានទាំងមណ្ឌលថែទាំសុខភាព មន្ទីរពេទ្យ មណ្ឌលទំនាក់ទំនង ហាងកាហ្វេ និងហាងខារ៉ាអូខេជាដើម ដើម្បីគ្រប់គ្រង និងទប់ស្កាត់ នៃការរីករាលដាល នៃជំងឺ COVID-19។

បន្ថែមពីខាងលើនេះ ព្រឹត្តិការណ៍សំខាន់ៗជាច្រើន រាប់ចាប់តាំងពីការប្រគំតន្ត្រីរបស់ K-pop រហូតដល់ការប្រកួតកីឡានានា ត្រូវបានអាជ្ញាធរសម្រេចឲ្យលុបចោល ឬពន្យារពេល ខណៈលោកប្រធានាធិបតី មូន ចេអ៉ីន (Moon Jae-in) បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា នឹងបង្កើតក្រុមប្រឹក្សាសេដ្ឋកិច្ចបន្ទាន់មួយ ដើម្បីដោះស្រាយវិបត្តិមួយនេះ។

គួរជម្រាបថា គិតត្រឹមថ្ងៃពុធនេះចំនួនសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសេដ្ឋកិច្ចលំដាប់ទីបួន នៅអាស៊ីមួយនេះបានកើនដល់ ៨,៤១៣ ករណីហើយក្នុងនោះអ្នកជំងឺ ៨៤នាក់ស្លាប់ និងជាង ១,៤០០នាក់ជាសះស្បើយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya