ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ក្រសួងសុខាភិបាល ៖ មកដល់ពេលនេះអ្នកសង្ស័យ១,១១២នាក់ ត្រូវបានធ្វើតេស្ដ ការធ្វើតេស្ដរកកូវីដ១៩ មិនតម្រូវឲ្យបង់ប្រាក់

ក្រសួងសុខាភិបាល ៖ មកដល់ពេលនេះអ្នកសង្ស័យ១,១១២នាក់ ត្រូវបានធ្វើតេស្ដ ការធ្វើតេស្ដរកកូវីដ១៩ មិនតម្រូវឲ្យបង់ប្រាក់

(ភ្នំពេញ)៖  នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង

សុខាភិបាល បានប្រកាសថា រាល់ការធ្វើតេស្ដរកវីរុសកូវីដ១៩ មិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ បើទោះបីលទ្ធផលតេស្ដនោះអវិជ្ជមានក៏ដោយ។

លោកស្រី ឱ វណ្ណឌីន ក្នុងសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាព នៃវីរុសកូវីដ១៩ នៅប្រទេសកម្ពុជា ធ្វើឡើងបន្ទាប់ ពីមានការចុះផ្សាយដោយភន្ដច្រឡំថា រាល់ការធ្វើតេស្ដរកកូវីដ១៩ទាំងឡាយណា ដែលលទ្ធផលអវិជ្ជមាន គឺតម្រូវឲ្យមានការបង់ថ្លៃ។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានអះអាងថា គិតត្រឹមយប់ថ្ងៃទី១៧ ខែមីនាម្សិលមិញ ក្រសួងសុខាភិបាល បានធ្វើតេស្ដលើអ្នកដែលសង្ស័យ ចំនួន១,១១២នាក់ ក្នុងនោះរកឃើញ៣៥នាក់ ដែលវិជ្ជមានកូវីដ១៩ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដាន និងព្យាបាលបន្ដ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា  «ខ្ញុំសូមបញ្ជាក់ថា មិនមានការយកថវិកាមកដល់ពេលនេះ តួលេខដែលខ្ញុំបានធ្វើតេស្ដត្រឹមយប់មិញនេះ យើងធ្វើតេស្ដបាន១,១១២ករណីហើយ ដែលចំនួននេះបូក ទាំងអ្នកវិជ្ជមានដែលយើងរកឃើញ។ ក្នុង១,១១២ករណីនេះ យើងអត់មានយកលុយកាក់អីមួយរៀល រាជរដ្ឋាភិបាលជាអ្នកចេញបន្ទុកទាំងអស់»

ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានធ្វើការច្រានចោលទាំងស្រុង នូវព័ត៌មានដែលចែកចាយថា មានការយកលុយ នៅពេលធ្វើតេស្ដរកកូវីដ១៩។  លោកស្រីបញ្ជាក់ថា ប្រសិនបើមានកន្លែងណាយកលុយរឿងធ្វើតេស្ដរកកូវីដ សូមទាក់ទងមកក្រសួងសុខាភិបាលជាបន្ទាន់។

សូមជម្រាបថា គិតមកដល់ពេលនេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា សរុបចំនួន៣៥នាក់នោះរួមមាន ៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៥, ទី១៦៖ បុរសខ្មែរឥស្លាម ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា
ទី១៧, ១៨, ១៩, ២០៖ បុរសខ្មែរឥស្លាម (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង
ទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប
ទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក
ទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប
ទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញ
ទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ
ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប
ទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុង
ទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។
ទី៣៤៖ ជនជាតិម៉ាឡេស៊ី
ទី៣៥៖ ជនជាតិម៉ាឡេស៊ី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya