ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរសជនជាតិថៃម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅបាត់ដំបង

បុរសជនជាតិថៃម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅបាត់ដំបង

បាត់ដំបង:  បុរសជនជាតិថៃម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅចំណុចក្រុមទី០៧ ភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង  កាលពីវេលាម៉ោង១៤និង00នាទីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ។

ជនរងគ្រោះឈ្មោះ សុំវ៉ាង ស៊ីយាំខាប៊ុត ភេទប្រុស សញ្ជាតិថៃ ជនជាតិថៃ អាយុ៤៧ឆ្នាំ រស់នៅខេត្តច័ន្ទបូរី មកដឹកដំឡូងមីពីសៃឡូ យកទៅលក់នៅប្រទេសថៃ ក៏ជួបគ្រោះអកុសល បាត់បង់អាយុអាយុជីវិត នៅដីខ្មែរ ។

បណ្តាលមកពីជនរងគ្រោះ ពេលបើករថយន្តចេញពីសៃឡូ ឃើញខ្សែភ្លើងធ្លាក់ទាបខ្លាចទើស បានយកខ្សែមក ចងលើកឡើងទៅលើ ក៏ឆក់ស្លាប់ខ្លួនឯងតែម្តង។  សមត្ថកិច្ចចុះទៅដល់ទីតាំង ដើម្បីពិនិត្យសាកសព ហើយបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន រួចប្រគល់ទៅឲ្យសាច់ញាតិយកសពទៅប្រទេសថៃ ធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya