ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នាថ្ងៃ ទី១៨ ខែមីនា ឆ្នាំ២០២០! ក្នុងពេលតែ២៤ម៉ោង អ្នកជំងឺ៣៤៥នាក់ទៀតស្លាប់ នៅអ៉ីតាលី ដោយសារតែជំងឺរាតត្បាតសកល COVID-19

នាថ្ងៃ ទី១៨ ខែមីនា ឆ្នាំ២០២០! ក្នុងពេលតែ២៤ម៉ោង អ្នកជំងឺ៣៤៥នាក់ទៀតស្លាប់ នៅអ៉ីតាលី ដោយសារតែជំងឺរាតត្បាតសកល COVID-19

(រ៉ូម)៖ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០  នៅក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ (ពេញមួយថ្ងៃអង្គារម្សិលមិញ) មនុស្សសរុប ៣៤៥នាក់់បន្ថែមទៀតបានស្លាប់ ដោយសារតែជំងឺរាតត្បាតសកល COVID-19 នៅក្នុងប្រទេសអ៉ីតាលី ដែលប្រការនេះធ្វើឲ្យចំនួនមនុស្សស្លាប់សរុប កើនឡើងរហូតដល់ ២,៥០៣នាក់ ក្នុងចំណោមករណីឆ្លងសរុបដែលបានកើនឡើងដល់ ៣១,៥០៦ករណី។

អាជ្ញាធរអ៉ីតាលីក៏បានបញ្ជាក់ផងដែរថា សិស្សថ្នាក់វេជ្ជបណ្ឌិតប្រមាណ ១០,០០០នាក់ នឹងត្រូវបញ្ចេញមុនកាលកំណត់ ដើម្បីជួយប្រទេសជាតិទប់ស្កាត់ការឆ្លង និងរីករាលដាលដ៏អាក្រក់នៃវីរុសកូរ៉ូណាថ្មី (COVID-19) ខណៈអ៉ីតាលី បានក្លាយជាប្រទេសកំពុងរងគ្រោះ ធ្ងន់ធ្ងរជាគេលើពិភពលោកនាពេលបច្ចុប្បន្ន ហើយប្រទេសអឺរ៉ុបមួយនេះ ក៏កំពុងខ្វះខាតមន្ទីរពេទ្យ គ្រឿងបរិក្ខាពេទ្យ និងបុគ្គលិកពេទ្យយ៉ាងច្រើនផងដែរ។

គួរបញ្ជាក់ថា ក្រៅពីប្រទេសអ៉ីតាលី ប្រទេសអឺរ៉ុបមួយទៀតក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយសារតែជំងឺរាតត្បាតសកល COVID-19 ផងដែរនោះគឺអេស្ប៉ាញ ដោយនៅទីនោះមានអ្នកឆ្លងលើស ១០,០០០ករណី និងអ្នកជំងឺជិត៥០០នាក់ស្លាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya